ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុសស្រីចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់ បង្រ្កាបឃាត់ខ្លួន នៅទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងក្រុងបាត់ដំបង

    BY Khmernote Media August 14, 2024
    ប្រុសស្រីចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់ បង្រ្កាបឃាត់ខ្លួន នៅទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងក្រុងបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនមនុស្សស្រីប្រុសបានចំនួន ០៩នាក់។

    *វត្ថុតាងចាប់យកបានរួមមាន៖
    -ថ្នាំញៀនប្រភេទកេតាមីន Ketamen ចំនួន ០១ថង់ និងសម្ភារពាក់ព័ន្ធមួយចំនួន។

    ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: