Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគ្រប់ គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា នៅក្នុងរយៈពេល២ថ្ងៃនេះ យើងទទួលបាន សំណូមពរ និងយោបល់ជាច្រើនពីបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធការគ្រប់ គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)។ ឯកឧត្តមបានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែល កំពុងតែរស់ នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរឱ្យទទួលបានផលប្រយោជន៍ជាមួយ ជីវភាពប្រសើរផង និងការពារបាននូវប្រាសាទបុរាណនានាដែលជាកេរដំណែលរបស់ ដូនតាខ្មែរ ឱ្យគង់វង្សនិងមានតម្លៃលេចធ្លោជាសកលនៅលើពិភពលោកផងដែរ។

    August 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បន្ទាប់ពីប្រឡងចប់មួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចការ នឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) ចំនួន ៨,៦៤២ច្បាប់ របស់បេក្ខជន ៤,៣២១នាក់ ដែលទើបតែបញ្ចប់កាលពីម្សិលមិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជន

    August 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ក្រសួងការងារ សូមជម្រាបជូនដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នឹងផ្តើមពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ២៖០០ រសៀលតទៅ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល

    August 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល ដែលដឹកនាំ និងក្រោមការសម្របសម្រួលដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរផលិផល អំបោះដេររបួស ម៉ាកETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនJohnson &Johnson ចំនួន៣ ទីតាំងឱសថស្ថាន។ ជាលទ្ធផល បានរកឃើញផលិតផល ចំនួន

    August 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរ ចំពោះតារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ សម្ដេចតេជោបានមានប្រសាសន៍ថា សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុសវណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ សម្ដេចបន្តថា ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខសេចក្តីចម្រើន៕ ប្រភព៖ ក្រសួងព័ត៌មាន

    August 13, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ លើសកម្មភាពក្មេងប្រុសម្នាក់ ដែលជាកូនសិស្ស នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានប្រើអាកប្បកិរិយាមិនសមរម្យ បែបហិង្សាធាក់តុគ្រូបង្រៀន ក្នុងថ្នាក់រៀន និងសម្តែងចរិកចង់វាយគ្រូ ដោយនេះមិនមែនជាការសំដែងទេ កូនសិស្សនេះ ពិតជាបានប្រព្រឹត្តទង្វើពិតប្រាកដមែន។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Phorn Sophal បានសរសេររៀបយ៉ាងដូច្នេះថា៖ ឪពុកម្តាយ គួរយកចិត្តទុកដាក់ជួយណែនាំ ប្រដៅកូនៗរបស់ខ្លួនឱ្យបានដិតដល់បន្ថែមនៅផ្ទះ ត្រូវតាមដានសិក្សាពីការនិយាយស្តី ចរិកបុគ្គលិកលក្ខណៈរបស់កូន ឱ្យបានជាប្រចាំ។ កុំស្រឡាញ់កូនជ្រុល ទាំងបណ្តែតបណ្តោយឈានដល់ដើរផ្លូវខុស។ ដូចជាក្នុងវីដេអូ មុនដំបូងគេអាចយល់ថា សិស្សក្មេងដែលធាក់តុគ្រូក្នុងថ្នាក់រៀនអាចជារឿងសំដែងទេ! ផ្ទុយទៅវិញពិតហើយ មិនមែនជាការសម្ដែងទេ កូនសិស្សនេះ ពិតប្រព្រឹត្តអំពើហិង្សាធាក់តុគ្រូក្នុងថ្នាក់រៀន ពិតប្រាកដមែន។

    August 13, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចម្រុះចំនួន ៦ ១៩៩ គីឡូក្រាម។ នៅក្នុងបំណែកសាច់បង្កកទាំងនេះ រួមមាន ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ

    August 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំំំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម

    August 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ព្រឹត្តិការណ៍នោះ បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាបានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពផងដែរ។ អ្វីដែលពិសេសការផ្តល់កិត្តិយសសម្រាប់សិល្បៈករកម្ពុជា លោក វណ្ណដា ក្នុងការសម្តែងបទចម្រៀងនាពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ​​ ដែលបានផ្តល់នូវកិត្តិយស​ និងបង្ហាញពីសិល្បៈកម្ពុជា ទៅកាន់ពិភពលោក។ សូមរំលឹកថា

    August 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤​។​​ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី១២ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា៖ បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ​ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ។ សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤

    August 12, 2024