ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញក.ប.ប. រកឃើញអំបោះដេររបួសម៉ាក«ETHILON» ក្លែងបន្លំចំនួន ១០៩៥ប្រអប់ ដែលគ្មានប្រភពច្បាស់លាស់

    BY Khmernote Media August 13, 2024
    មន្រ្តីជំនាញក.ប.ប. រកឃើញអំបោះដេររបួសម៉ាក«ETHILON» ក្លែងបន្លំចំនួន ១០៩៥ប្រអប់ ដែលគ្មានប្រភពច្បាស់លាស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល ដែលដឹកនាំ និងក្រោមការសម្របសម្រួលដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរផលិផល អំបោះដេររបួស ម៉ាកETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនJohnson &Johnson ចំនួន៣ ទីតាំងឱសថស្ថាន។

    ជាលទ្ធផល បានរកឃើញផលិតផល ចំនួន ១០៩៥ប្រអប់ និងត្រូវបានដកហូតដោយបញ្ជូនវត្ថុតាងទាំងនេះទៅរក្សារទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: