Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានមានប្រសាន៍ថា

    August 10, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖​ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយយោងតាមបណ្ដឹង និងកាមេរ៉ាសុវត្ថិភាព បានបង្ហាញថានាយប់ថៃ្ងទី០៥ ខែសីហា ឆ្នាំ២០២៤ មានក្រុមជនសង្ស័យមិនស្គាល់អត្ដសញ្ញាណមួយក្រុមបានបើកឆាកប្រយុទ្ធដេញកាប់ទៅភាគីម្ខាងទៀតដែលកំពុងតែអង្គុយនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPtt នៅថ្នល់ទទឹង ដោយបានដេញកាប់ដោយកាំបិតផ្គាក់ជាច្រើនដើម និងបានកាប់បំផ្លិចបំផ្លាញម៉ូតូភាគីម្ខាងទៀតចំនួន០៤គ្រឿង រួចគេចខ្លួនបាត់។ ដោយបានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាលចុះសហការជាមួយកំលាំងស្រុកសំរោងទង បើកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមក្មេងទំនើងនិងឃាត់បាន ០៣នាក់៖ ១.ឈ្មោះ ជិន សុវណ្ណរាជ ហៅក្រាញ់ ប្រុស ១៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង

    August 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានចាត់ក្រុមការងារក្រោមឱវាទនាំយកនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ១ ៦០០ ០០០រៀល ដើម្បីបើកផ្ដល់ជូនសមាជិក ប.ស.ស. ម្នាក់ដែលសម្រាលមាតុភាពបានកូនភ្លោះបី នៅមន្ទីរពេទ្យអង្គឌួង ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ស្ត្រីជាសមាជិក ប.ស.ស ឈ្មោះ ស៊ាន ចំណាន ដែលសម្រាលបានកូនភ្លោះបីរូបនេះ បានសំដែងនូវការអរគុណដោយស្មោះអស់ពីចិត្តចំពោះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា

    August 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ពិន័យដោយបណ្ដេញចេញ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ពីក្របខ័ណ្ឌព្រះរាជអាជ្ញា។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    August 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មីៗនេះ បានប្រាប់ទូរទស្សន៍ជាតិថាចាប់តាំងពីមានកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ ពីឆ្នាំ១៩៩៩ ដែលរយៈពេល ២៥ឆ្នាំកន្លងមកនេះ បានធ្វើអោយផលិតផលសរុបនៅក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗនៃប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ គឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី នៅក្នុងឆ្នាំ២០២២ កន្លងនេះ មានចន្លោះ១៦៣០ដុល្លារក្នុងម្នាក់។ មានន័យថាជាមធ្យមភាគមួយប្រហាក់ប្រហែលជាមួយបរិមាណផលិតផលសរុបក្នុងស្រុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះពីមុនជាតំបន់ដាច់ស្រយាលមិនមានការអភិវឌ្ឍន៍ តែពេលនេះក្លាយជាតំបន់តភ្ជាប់ ដែលនាំអោយមានកំណើន ទាំងស្ថិតិប្រជាពលរដ្ឋក៏កើនឡើង កំណើនផលិតកម្មក៏មានការកើនឡើងដែរ។ ទន្ទឹមនេះទៀត សមិទ្ធផលពាណិជ្ជកម្មសម្រាប់កម្ពុជាដែលយើងទទួលបានគឺ ផលិតផលក្នុងស្រុករបស់ខេត្តទាំង៤គឺមានការកើនឡើង បង្កើតបានជាតុល្យភាពដែលកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍន៍ ដែលពីមុនមកជាតំបន់ដាច់ស្រយាលនៅជាប់ព្រំដែន ពិបាកឆ្លងកាត់

    August 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានចែកចាយនៅលើបណ្តាញសង្គមបានបង្ហោះវីដេអូ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី០៨ ខែសីហាម្សិលមិញនេះថា មានម៉ូតូចំនួន ១២គ្រឿង និងមនុស្ស១២នាក់ ដែលបានបាត់ខ្លួនហូរទៅតាមលូ នៅម្ដុំផ្សារកណ្ដាល។ នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់គណនី Chan Vatnaka ឈ្មោះ ពឹម ចាន់ អាយុ ២៩ឆ្នាំ មកសាកសួរ

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសនៃជំនួបនេះ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា។ ក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី​ និងសក្តានុពលទេសចរណ៍របស់កម្ពុជា។ សម្តេចធិបតី បានស្វាគមន៍

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងអំណរគុណដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។ ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចអោយបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ។ ធនាគារទាំង៨ នោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមបានបង្ហោះវីដេអូសកម្មភាពលោកអ៊ំប្រុសម្នាក់ បានចាក់សំរាមពីក្នុងធុងសំរាមចូលក្នុងទឹកហូរពេលភ្លៀងធ្លាក់ពីម្សិលម្សិញរួចមក។ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០ៈ០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ អ៊ំប្រុសមកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថាពិតជាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ពិតប្រាកដមែន។ បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំ និងសម្រេចដូចខាងក្រោម៖ ១-ហាមមិនឱ្យមានការចាក់សំរាមពាសវាលពាសកាល និងត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។ ២-ផាកពិន័យគាត់ជាទឹកប្រាក់ចំនួន ៤០០,០០០រៀល ដោយយោងតាមមាត្រាទី៤២ ជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន

    August 9, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំបានស្រកចុះជាបណ្ដើរៗហើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤នេះ។ នៅព្រឹកនេះ ទឹកស្ទឹងសែននៅស្ថានីយ៍កំពង់ធំ ទឹកមានកម្ពស់១៣,៧៥ម៉ែត្រ ស្រកចុះ០,០៥ម៉ែត្រ ពោលគឺស្រកចុះ០,១៩ម៉ែត្រ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤មក ខណៈនៅស្ថានីយ៍ស្រុកសណ្ដាន់ថ្ងៃនេះ ទឹកមានកម្ពស់១៧,៨៨ម៉ែត្រ ស្រកចុះ០,១៦ម៉ែត្រ ពោលគឺស្រកចុះ១,៣៥ម៉ែត្រ ចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤មក។ តាមសេចក្តីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម បញ្ជាក់ទៀតថា ក្នុងរយៈពេល០៣ថ្ងៃខាងមុខនេះ ទឹកនឹងបន្តស្រកចុះបន្ថែមទៀត។ តាមសេចក្ដីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    August 9, 2024