Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។ បេសកកម្មនាឱកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត

    August 8, 2024
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

    August 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ ខាងក្រោមនេះជាអនុក្រឹត្យ៖ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    August 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៤ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា,ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក៏ដូចជា គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាកម្ពុជាចម្រុះជាច្រើនរូប។ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី

    August 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    August 8, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បងប្អូនប្រហែលនៅចាំលោកតាម្នាក់ វ័យក្បែរ៧០ឆ្នាំបានជិះម៉ូតូស៊េរីចាស់ដឹកប្រពន្ធពីផ្ទះនៅខេត្តបាត់ដំង ឆ្ពោះទៅទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅឯស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ ដើម្បីបានមើលឃើញទិដ្ឋភាពបើកការដ្ឋានព្រែកជីកផ្ទាល់ភ្នែក។ សកម្មភាពរបស់លោកតាយាយមួយគូរនេះ ត្រូវបានអ្នកថតរូបចាប់អារម្មណ៍ថតបង្ហោះលើបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនចុះផ្សាយពីពួកគាត់ ធ្វើឱ្យមហាជនមានការកោតសរសើរនិងចាប់អារម្មណ៍ជាខ្លាំង នូវទឹកចិត្តរបស់ពួកគាត់ដែលលះបង់ជិះម៉ូតូងើបតាំងពីយប់ ដើម្បីមកចូលរួមអបអរសាទរផ្ទាល់ដល់គម្រោងព្រែកជីកហ្វូណនតេជោ និងថតរូបទុកអនុស្សាវរីយ៍ឱ្យកូនចៅរបស់គាត់មើលតជំនាន់។ រូបភាពរបស់ប្តីប្រពន្ធមួយគូរខាងលើនេះត្រូវបានបង្ហោះលើបណ្តាញសង្គមមិនត្រឹមតែមានការចាប់អារម្មណ៍ពីមហាជនប៉ុណ្ណោះទេ ក៏បានឆក់យកការចាប់អារម្មណ៍ផ្ទាល់ពីសម្តេចបវធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយសម្តេចបានផ្តល់ថវិការ៥លានរៀល ដល់លោកតា តាមរយៈឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីលើកទឹកចិត្តនូវការលះបង់របស់គាត់។ បន្ថែមពីនោះលោក សុវណ្ណ វីទិត្យា

    August 7, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥០,០០០(ប្រាំម៉ឺន)រៀល ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ។ សេចក្តីដូចបានជម្រាបជូន ខាងលើ សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

    August 7, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ

    August 7, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្តាញសង្គមតេឡេក្រាម ដោយចែករំលែកបន្តប្រតិកម្ម របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលបានសរសេរឆ្លើយតបតចំពោះអត្ថបទពីកាសែតជាភាសារុស្សីមួយមានឈ្មោះថា «សេហ្គា» ដែលផ្សាយថ្ងៃទី៥សីហា បានសរសេរដាក់ចំណងជើងថា «ចិនបំបែក កម្ពុជាពីវៀតណាមដោយបង្វែរចរាចរណ៍តាមបណ្ដោយ មេគង្គ»។ នៅក្នុងបណ្តាញសង្គមហ្វេសបុកដែលឯកឧត្តម ជា ច័ន្ទបរិបូណ៌ បានសរសេរហើយត្រូវបានសម្តេចតេជោចែករំលែកបន្តបានខ្លឹមសារថា៖ «ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ!» កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត

    August 7, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមថា ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។ កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបងប្អូន និងភ្ញៀវទេសចរអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    August 7, 2024