- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ យោងតាមសាលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយបានធានាពីការទទួលសិទ្ធិស្មើគ្នាទាំងអស់របស់ប្រជាជនកម្ពុជា ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
August 7, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង ធ្វើការផ្សព្វផ្សាយដល់លោកនាយក លោកគ្រូអ្នកគ្រូ ក្នុងការសហការ ចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ដែលគ្រប់អាយុ និងមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីបានយកទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលា។ ការចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណនេះ កម្លាំងជំនាញនឹងបន្តធ្វើចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា នៅបរិវេណ នៃសាលាវិទ្យាល័យពោធិ៍សាត់៕ ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
August 7, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការផ្សព្វផ្សាយ និងការពិភាក្សានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថាមានតម្លៃថ្លៃជាដើម។ ពាក់ព័ន្ធនឹង ករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖ ១- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ។ ក្នុងនោះតម្លៃមួយចំនួនទៀតសោត ក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។ ២- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន ៤ជម្រើស។ អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន (សូមអានតារាងតម្លៃសេវាសាធារណៈផ្លូវការ ដែលមានក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា)។ ៣-
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ម៉ោងប្រហែល ១១៖០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវបេតុង៤២ស្ថិតនៅ ភូមិត្រពាំងពោធិ៍(សង្កាត់ឪឡោក) ក៏បានឃើញម៉ូតូចំនួន ០១គ្រឿង កំពុងធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៊ាំងកែច្នៃសម្លេងឮខ្លាំង ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងម៉ូតូខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់បំពង់ស៊ីម៊ាំងកែច្នៃទៀត ហើយក៏ឲ្យដោះស៊ីម៊ាំងកែច្នៃចេញ យកបំពង់ស៊ីម៉ាំងដើមមកបំពាក់វិញ។ បន្ទាប់មកបានឲ្យអាណាព្យាបាលមកធានា ដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃ ទៀតបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤ភាគរយ នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី០៦
August 6, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានជនមួយក្រុមធ្វើសកម្មភាពចាប់ជនរងគ្រោះដាក់រថយន្តកាលពីវេលាម៉ោងប្រហែល ១២និង៣០នាទីយប់រំលងចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋាន ឈ្មោះ តុងប៉ីហ្សាវខាវ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ភ្លាមនោះដែរ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោងប្រហែល ០២និង៣០ព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន០២នាក់
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មានគេថាបរទេសស្រឡាញ់ទឹកដីខ្មែរណាស់ តែសូមប្រាប់ថាការស្រឡាញ់ជារឿងរបស់គេ តែទឹកដីកម្ពុជាទុកសម្រាប់កូនចៅខ្មែរមិនអាចឱ្យបរទេសនោះទេ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ” នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ម្សិលមិញក្នុងពិធីសម្ភោធបើកជាផ្លូវការ គម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោ មានគេព្រួយបារម្ភអំពីការបាត់បង់ទឹកដីកម្ពុជាពីការកសាងគម្រោងព្រែកជីកនេះ ហើយមានអ្នកខ្លះគេ គិតថាត្រូវកុំធ្វើគម្រោងនេះ។ ពិតណាស់បងប្អូនភាគតិច ឬភាគច្រើន ដែលគាំទ្រនៅតែជាខ្មែរតែមួយ មានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ខ្លួននូវកង្វល់ ឬមន្ទិលសង្ស័យ»។
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ឱ្យប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ បើអាចមានលទ្ធភាព នាំគ្នាទៅលេង ខេត្តទាំង៤ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV ឱ្យបានច្រើនក្នុងឱកាស ចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ខណៈសម្តេចក៏ចង់ទៅលេងដូចគ្នា។ ការជំរុញរបស់សម្តេចធិបតី ខាងលើនេះ មានគោលបំណង ចង់ឱ្យពលរដ្ឋបានឃើញនូវទិដ្ឋភាពជាក់ស្តែង ដោយខ្លួនឯង ថាខេត្តរបស់កម្ពុជាទាំង៤ ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV នៅតែជាខេត្តរបស់ខ្មែរដដែលនិងម្យ៉ាងទៀត បានជួយជំរុញដល់វិស័យទេចរណ៍ក្នុងស្រុកនៅទីនោះឱ្យបានច្រើនផងដែរ ។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះ
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញ នូវគោលនយោបាយដីធ្លីថ្មីមួយ ដែលមានសារសំខាន់ លើការទប់ស្កាត់ការកាប់ទន្ទ្រានដីធ្លី ហើយអាចពន្លត់ការព្រួយបារម្ភ បញ្ហាបាត់បង់ទឹកដីដែលកំពុងផ្ទុះការចាប់អាម្មណ៍ខ្លាំងលើបណ្តាញសង្គម។ គោលនយោបាយថ្មីនេះ ត្រូវបានសម្តេចបញ្ជាក់ថា រៀបចំឡើងដើម្បីពន្លត់ និងដោះស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី ពីសំណាក់ជនខិលខូច និងឈានទៅដល់ការដោះស្រាយជូនប្រជាជនដែលមិនទាន់មានដីធ្លីថែមទៀតផង ប្រៀបបានជាព្រួញមួយ បាញ់បានសត្វពីរ ក្នុងពេលតែមួយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះថា៖ «នៅក្នុងពេលខ្លីខាងមុខ រដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គម្រោងសាងសង់ ព្រែកជីកហ្វូណន តេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការចំណាយលើគម្រោងការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ត្រូវបានប៉ាន់ស្មាន
August 6, 2024












