ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ដែលគ្រប់អាយុ

    BY Khmernote Media August 7, 2024
    ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ដែលគ្រប់អាយុ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង ធ្វើការផ្សព្វផ្សាយដល់លោកនាយក លោកគ្រូអ្នកគ្រូ ក្នុងការសហការ ចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ដែលគ្រប់អាយុ និងមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីបានយកទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលា។

    ការចុះផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណនេះ កម្លាំងជំនាញនឹងបន្តធ្វើចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា នៅបរិវេណ នៃសាលាវិទ្យាល័យពោធិ៍សាត់

    ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

    Share This Post: