- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការតភ្ជាប់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីផ្លូវដែកនេះមានការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Royal Railway Cambodia បានជួសជុល ស្តារភ្លាមៗ សម្រាប់ឱ្យខ្សែរថភ្លើងអាចឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីដំណើរការនិរន្តភាពនៃខ្សែរថភ្លើង(ខ្សែដឹកអ្នកដំណើរ, ខ្សែរថភ្លើងដឹកទំនិញ)។
August 6, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយឃើញការបង្ហោះវីដេអូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលសាកសួរពីចំណាប់អារម្មណ៍របស់លោកតា
August 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
August 6, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរឹតបន្ដឹងការបង្រ្កាបបទល្មើសល្បែងខុសច្បាប់នៅទូទាំងប្រទេស នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយបានកិច្ចចង្អុលការដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ កំលាំងបានចុះប្រតិបត្ដិការបង្រ្កាបទីតាំងលួចលាក់បើកឱ្យលេងល្បែងអនឡាញមួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ ទិត លីដា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ១/-ប្រាក់រៀលចំនួន ២០ ម៉ឺនរៀល ២/-ម៉ូនីទ័រចំនួន ០២គ្រឿង ប្រភេទកុំព្យូទ័រលើតុ
August 5, 2024 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង របស់BOT រដ្ឋមិនបានខ្ចីប្រទេសណាដើម្បីយកមកធ្វើនោះទេ។ គម្រោងBOT បានន័យថា ក្រុមហ៊ុនឯកជនធ្វើហើយ ប្រតិបត្តិការ រួចផ្ទេរឱ្យរដ្ឋវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជ» នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កូនខ្មែរមានភាគហ៊ុនធំ និងជាអ្នកអនុវត្តនិងគ្រប់គ្រងផ្ទាល់លើគម្រោងព្រែកជីកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា«មកដល់ពេលនេះ គឺខ្មែរក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ បានន័យថា គម្រោងនេះ យើងអាចរកបានជាគម្រោងដែលវិនិយោគដោយ
August 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយបំផ្លើស និងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា បច្ចុប្បន្នក្រសួងសង្កេត ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Tik Tok… ដែលនិយាយបំផ្លើសថាអាចព្យាបាលជំងឺទឹកនោម
August 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជាបានឈ្នះមេដាយសរុបចំនួន ៤០គ្រឿង ពីការប្រកួតកីឡាហាប់គីដូហាប់គីដូ ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសថៃ ដែលបានដំណើរការពីថ្ងៃទី០២-០៤ ខែសីហា ឆ្នាំ២០២៤។ ប្រភពខាងលើបានបន្តថា លោក គង់ ចាន់ធីណា គ្រូបង្វឹកសហព័ន្ធកីឡាហាប់គីដូកម្ពុជា ដែលដឹកនាំកីឡាករ កីឡាការិនីកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់មកថា នេះជាមោទកភាពជាតិ ដែលប្រភេទកីឡាហាប់គីដូកម្ពុជាដណ្តើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះទទួលបានមេដាយមាស ១២គ្រឿង, មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ១៥គ្រឿង។ ប្រិតភូកីឡាហាប់គីដូកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ គឺមានចំនួនសរុប២៤នាក់ ដឹកនាំដោយលោក ម៉ុក
August 5, 2024 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ នេះជាការថ្លែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
August 5, 2024 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ២០០០ឆ្នាំ ក្រោយមក កម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើងនាសម័យអាណាចក្រហ្វូណន។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពី ដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅក្នុងណាចក្រហ្វូណន ដែលមាននៅក្នុងឯកសារនោះ រាជធានីនៅក្នុងស្រុកអង្គរបុរី ដែលពេលនោះខ្មែរយើងមានទី១ គឺកសិកម្ម
August 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិម៉ាឡេស៊ី មកកាន់នាយកដ្ឋានដើម្បីសាកសួរ តបតាមបណ្ដឹង និងសេចក្ដីរាយការណ៍ដែលប្ដឹងចូលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញ។ ក្រោយការសាកសួរ បុគ្គលនេះបានប្រាប់ថា ខ្លួនចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងរកស៊ីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារខ្លួនជាអ្នកទំនាក់ទំនងរកភ្ញៀវ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយ គឺខ្លួនជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ ថាគួរឲ្យ ឬមិនគួរឲ្យ ដោយកំណត់អាត្រាការប្រាក់ចន្លោះពី១៥% ទៅ១៨% ក្នុងរយៈពេល២០ថ្ងៃ
August 5, 2024












