Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១មុនគេ។ ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុងស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។ លោក ផល វណ្ណៈ ដែលមកកម្សាន្តប្រាសាទអង្គរវត្ត ជាមួយក្រុមការងារច្រើននាក់ទៀតកាលពីថ្ងៃទី១ខែសីហា បានបង្ហាញអារម្មណ៍រីករាយ និងស្រស់ស្រាយ។ លោក វណ្ណៈ ឱ្យដឹងថា អង្គរវត្តពិតជាអស្ចារ្យ ហើយវារិតតែពិសេសទៅទៀត នៅពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍

    August 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកពីភារកិច្ចស្នូលរបស់សមាគមឧកញ៉ាកម្ពុជា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋ ។ សម្តេចធិបតី ក៏បានលើកឡើងថារាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងបន្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា

    August 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា

    August 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រោសប្រទានព្រះរាជអំណោយជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ សរុបចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី និងសិប្បករ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម

    August 2, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំការប្រគំតន្ត្រី អុចកាំជ្រួច ចូលរួមអបអរសាទរ ការបើកការដ្នានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបាន គាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនត្រង់ទៅសមុទ្រ ប្រើពេលវេលាខ្លី និងថ្លៃដឹកជញ្ជូនទាប។ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពត

    August 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបានឃើញមានសិស្សជក់បារីអេឡិចត្រូនិច បង្កឱ្យប៉ះពាល់ដល់សុខភាព។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើម និងសិស្សស្រីចំនួន

    August 2, 2024
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា រដូវវស្សាចូលមកដល់ មន្រ្តីជំនាញបសុពេទ្យខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករដែលមានចិញ្ចឹមគោឬក្រី សូមនាំសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្តាម ដែលមន្រ្តីជំនាញបសុព្យាបាលបានធ្វើការចុះចាក់ទៅគ្រប់ឃុំ សង្កាត់នៅទាំងខេត្តតាកែវ។ ថ្លែងនៅក្នុងឱកាសចុះចាក់ថ្នាំបង្ការជំងឺសារទឹក និងជំងឺអុតក្ដាមលើគោ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរាមអណ្ដើក ស្រុកគីរីវង់ នៅថ្ងៃសុក្រទី០២ ខែសីហា ឆ្នាំ២០២៤នេះ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តតាកែវ បានថ្លែងថា មន្រ្តីជំនាញបសុព្យាបាលបានចាប់ផ្ដើមយុទ្ធនាការចុះចាក់វ៉ាក់សាំងគោក្របីរបស់បងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយចាប់ផ្ដើមពីឃុំរាមអណ្ដើក ស្រុកគីវីវង់មុនគេ ដោយមានឯកឧត្តមអភិបាលខេត្តតាកែវបានចូលរួមជាកិត្តិយស។ យុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹកនិងជំងឺអុតក្ដាមនេះគឺធ្វើយ៉ាងណាចាក់គោ ក្របី អោយបានចំនួន៩០ភាគរយ នៃគោក្របីរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវដែលមានចំនួនប្រមាណ២៧ម៉ឺនក្បាល។ លោក ថៃ លី បានមានប្រសាសន៍បន្តថា

    August 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែសីហានេះ បានអញ្ជើញ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប គឺឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ព ជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុង ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ

    August 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បន្ថយស័ក្តិលោកឧត្តមសេនីយ៍ទោ (ផ្កាយ២) អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ មកនៅត្រឹមកូននគរបាល «ពលបាលត្រី» ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ សូមជម្រាបជូនថា លោកឧត្ដមសេនីយ៍​ទោ​ អេង​ សាវឿន​ អនុប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​​ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​ពីបទ​ឆបោក​ប្រាក់​ ៥​ម៉ឺនដុល្លារ​ ពាក់ព័ន្ធរឿង​រត់ការចូលក្របខណ្ឌ​នគរបាលជាតិ​ ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    August 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មន្ទីរពិសោធន៍បរិស្ថានទឹក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានធ្វើការសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ស្ទាក់សំណល់រឹង ដែលមានពពុះខ្យល់ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីដាក់នៅតាមប្រឡាយទឹកកខ្វក់ដែលហូរចូលសមុទ្រ។ ការសិក្សានេះបានផ្តោតលើ៖ (១) ការស្រាវជ្រាវអំពីបរិមាណម៉ាក្រូ និងមីក្រូប្លាស្ទិកនៅក្នុងប្រឡាយទឹកកខ្វក់, (២) ការសាកល្បង និងតេស្តនៅក្នុងមន្ទីរពិសោធន៍ និង (៣) ការធ្វើតេស្តជាក់ស្តែងនៅក្នុងប្រឡាយទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ថា ប្លាស្ទិកបានក្លាយ ជាចំណែក មួយនៃការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា ហើយការប្រើប្រាស់នៅតែបន្តកើនឡើង។ សំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមួយ

    August 1, 2024