ព័ត៌មានជាតិ

យុវជន ៥នាក់ ហេតុតែមានចំណូលចិត្តបង្ហោះម៉ូតូ ទោះដឹងថាសមត្ថកិច្ចបង្ក្រាប ក៏ប្រថុយឱ្យសមនឹងចិត្តដែលស្រលាញ់ផងដែរ

BY
srey nuch
August 3, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយ។

យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

ប្រភព៖ Phnom Penh Gendarmerie

Share This Post: