- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆមាសទីមួយ ឆ្នាំ២០២៤ អនុវត្តបទបញ្ជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សមត្ថកិច្ចនៃអគ្គស្នងការនគបាលជាតិបានចុះបង្រ្កាបក្មេងទំនើងដែលធ្វើសកម្មភាពអវិជ្ជមាននានាក្នុងសង្គម បានចំនួន ១ ៤៩៤ ករណី និងឃាត់ខ្លួនចំនួន ៣ ៩៩៤នាក់។ នេះបើយោងតាមឯកឧត្តម ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី៣០ ខែកក្កដានេះ។ ឯកឧត្តម ទូច សុឃៈ បានបញ្ជាក់ថា ក្មេងទំនើង
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល ពិនិត្យឃើញមានឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជីកាពី ក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍ បរិក្ខារពេទ្យដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទុកពេល ១ខែ ឱ្យបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្អាតការបិទ ការដាក់តាំង ការព្យួរ វត្ថុផ្សេងៗដែលនាំឱ្យបាំងអ្នកបើកបរ។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ « ខ្ញុំសូមឱ្យឯកឧត្តមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ក្នុងរយៈពេល ១ខែនេះ
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវព្រះនរោត្តមកែងផ្លូវតាយម៉េង ខាងមុខសណ្ឋាគារតាយម៉េងចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់ និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន៣២គ្រឿងល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបើកបរលើ្មសសញ្ញាចរាចរណ៍(បញ្ច្រាសផ្លូវ)ដោយក្នុង០១គ្រឿងផាកពិន័យចំនួន១០ម៉ឺនរៀល យោងតាមអនុក្រឹតលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុច(០៣).៥,ង/រាល់ការបើកបរខុសទិសឬជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។ សូមបញ្ជាក់ថា នៅចំណុចខាងលើគឺកន្លងមកសមត្ថកិច្ចបានធ្វើការអប់រំចំនួនពីរសប្តាហ៍មកហើយចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបរបញ្ច្រាសផ្លូវ)បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានប្រកាសជូនដំណឹងអំពីការផាកពិន័យចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤តទៅនេះ ហើយ ក្នុងករណីបងប្អូននៅតែមិនរៀងចាលបន្តបើកបរម៉ូតូ(បញ្ច្រាសផ្លូវ) ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនោះ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរកើតឡើងសរុប១៥៣៤លើក ភាគច្រើនបណ្តាលមកពីការបើកបរល្មើសល្បឿនកំណត់បណ្តាលឱ្យស្លាប់ ៧៩៣នាក់ និងរបួស ២១១៦នាក់។ នេះបើតាមការអោយដឹងរបស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងក្រសួងសាធារណៈការ
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ចំនួន០២ករណីរួមមាន៖ ករណីទី១៖ នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់
July 31, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែកក្កដានេះ នៅមិនទាន់មានព័ត៌មានចុងក្រោយស្តីពីសាកសពរបស់អ្នកបើកបរឧទ្ធម្ភាគចក្រ២នាក់ ត្រូវបានដឹកជញ្ជូនចេញពីព្រៃបាននៅឡើយទេ។ ខណៈមានការរៀបចំមឈូសចំនួន២ជាស្រេចដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសាកសពដឹកជញ្ជូនចេញពីទីតាំងដែលធ្លាក់។ យោងតាមនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទដែលដឹកនាំប្រត្តិបត្តិការរុករកផ្ទាល់បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញថាបន្ទាប់ពីរកឃើញសាកសពទាំង២នាក់ហើយប៉ុន្តែនៅជួបការលំបាកក្នុងការដឹកជញ្ជូនសពចេញពីព្រៃទៀត។ នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានបង្ហាញការលំបាកនេះថាមកពីអាកាសធាតុដោយភ្លៀងនៅបន្តធ្លាក់យប់ថ្ងៃ ហើយចុះអ័ព្ទងងឹតមើលគ្នាមិនឃើញក្នុងចំងាយ៥ម៉ែត្រ។ ចំណែកទីតាំងដែលធ្លាក់នៅទីជំរាលចង្កោះភ្នំដែលយើងត្រូវដឹកជញ្ជូនសាកសពចំងាយ១គីឡូកន្លះទៅទីវាលដែលឧទ្ធម្ភាគចក្រអាចចុះចតបាន។ហើយការចុះចតបានទាល់តែរាំងភ្លៀងនិងអ័ព្ទរសាយអស់។ ដូចនេះយើងត្រូវការពេលវេលា ដើម្បីរង់ចាំឱកាសដែលឧទ្ធម្ភាគចក្រអាចចុះយកសាកសពបានទៀត។ យោងតាមការរៀបចំ នៅពេលសាកសពអាចដឹកជញ្ជូនចេញពីព្រៃហើយ នឹងត្រូវបញ្ចុះក្នុងម្ឈូសដែលបានត្រៀមជាស្រេចនៅវត្តថ្មដា មុននឹងដឹកជញ្ជូនបន្តមកភ្នំពេញដែលបានត្រៀមរៀបចំជាស្រេច ខណៈសាកសពអាកាសយានិកទាំងពីររូបនឹងរៀបចំពិធីបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស៕ ប្រភព៖ ក្រសួងព័ត៌មាន
July 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបោសសំអាតគ្រឿងញៀនតាមខារ៉ាអូខេ និងក្លឹបរាត្រី ដោយទុកពេល ១សប្ដាហ៍ ដើម្បីអនុវត្តផែនការ។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ក្នុងន័យនេះ ខ្ញុំក៏បានណែនាំទៅដល់ស្នងការរាជធានី-ខេត្តទាំងអស់ គឺទុកពេលឱ្យ១សប្ដាហ៍ ដើម្បីរៀបចំផែនការ ហើយចាប់ផ្ដើមអនុវត្តការងារនៅក្នុងសប្ដាហ៍ទី២ យ៉ាងយូរ ក្នុងការបោសសម្អាតតាម KTV ជាពិសេសខាងមុខប្រើប្រាស់ជាស្លាកយីហោ
July 31, 2024 - ព័ត៌មានជាតិឃាត់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ បញ្ជូនទៅតុលាការ ដោយសារបញ្ឈឺស្រីស្នេហ៍បែរទៅបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដទៃទៀត។ ក្រោយពេលទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍
July 31, 2024












