Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីបំផុតអាកាសយានិកទាំងពីររូបគឺ លោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលជួបឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេល​ហ្វឹកហាត់​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​​ ត្រូវបានក្រុមរុករកស្វែងរក​ឃើញ​កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា(លោក ខេង ឆៃយុទ្ធ)និងព្រឹកថ្ងៃទី៣០ ខែកក្កដា (លោក ស៊ុន ផល្លា) តែជាអកុសលលោកទាំងពីរពលី​បាត់​ទៅហើយ។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា​ធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ

    July 31, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីស្ថានភាពទឹកជំនន់ស្ទឹងសែនឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ ក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងបន្តថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និង ត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួល សុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ ករណីនេះ ឯកឧត្តម អ៊ុន

    July 29, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រឡាយដោះទឹកពង្វាងទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបណ្ដាព្រែកក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យប្រឡាយ៩៤ ប្រឡាយ៩៦ ព្រែកហូរ ព្រែកគង់ និងប្រឡាយដោះទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បើតាមការពិនិត្យ មូលហេតុដែលព្រែកហូរមានទឹកហូរយឺតគឺដោយសារតែ៖ ទី១.ចាប់ពីព្រែកយាយជាដែលមានមុខទឹកបែកជាពីរ ហូរបានតែមួយច្រក និងមួយច្រកទៀតនៅរាំងស្ទះកំពង់រង់ចាំការដោះស្រាយគោលនយោបាយ

    July 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ត្រូវចាប់យកម៉ូតូមករក្សាទុក ក្នុងរយៈពេលចាប់ពី៣ ឬ ៦ខែ។ ការលើកឡើងរបស់សម្ដេចធិបតី បន្ទាប់ពីសម្តេចបានឃើញមាន ការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យ បង្កឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន

    July 29, 2024
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 បានឈានចូលដល់ថ្ងៃទី១៨ហើយ រហូតដល់ថ្ងៃទី២៩ ខែកក្កដានេះ ប៉ុន្តែនៅតែមិនទាន់រកឃើញតម្រុយ ឬសញ្ញាណាមួយដែលជាពន្លឺឆ្ពោះទៅរកឃើញនៅឡើយទេ។ មន្ត្រីយោធាដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញបានអោយដឹងថា ភ្លៀងនៅបន្តធ្លាក់ជាប់ៗគ្នាជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតដែលធ្វើអោយការរុករកបានអូសបន្លាយពេល។ យ៉ាងណាក៏ដោយមានការដាក់ពង្រាយកម្លាំងស្វែងរកក្នុងទំហំប្រតិបត្តិការ៥០គីឡូ ម៉ែត្របួនជ្រុងដើម្បីស្វែងរកឧទ្ធម្ភាគចក្រនិងមនុស្ស២នាក់ដែលកំពុងបាត់ខ្លួននោះ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ កាលពីចុងសប្តាហ៍បានអោយដឹងថា កម្លាំងរុករកថ្មើរជើងបានឆ្លងកាត់អូរនិងស្ទឹងហើយឡើងកំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រ។ ហើយគ្រោងបន្តទៅភ្នំសំកុសដែលក្នុងព្រៃក្រាស់ ។ ភ្នំសំកុស ជាភ្នំខ្ពស់ជាងគេលំដាប់ទី២នៅកម្ពុជា។ ភ្នំនេះមានកំពស់១៧៥១ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ

    July 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​បាឱ្យដឹងថា ដើម្បីមានភាពងាយស្រួលក្នុងការដាក់ពាក្យបណ្តឹង ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង និងបង្ហាញលេខទូរស័ព្ទ និង QR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងនេះ ក្នុងគោលបំណងដើម្បីជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការទូទាំងខេត្តក្រុង។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យប្តឹងទៅក្រុមការងារទទួលពាក្យបណ្តឹង អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១ ឬតាមប្រព័ន្ធតេឡេក្រា ដែលមាន QR

    July 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន

    July 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៣០នាទីយប់ មានករណីហិង្សាវាយគ្នាទៅវិញទៅមករវាងអ្នកបើករថយន្តតាក់ស៊ី ជាមួយនឹងអ្នកជិះម៉ូតូនៅចំណុចមុខបុរីចំការមនផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសាររឿងជម្លោះគ្នាបន្តិចបន្តួចបើកបរមិនយោគយល់គ្នានៅពេលពួកគេធ្វើដំណើរលើដងផ្លូវ។ ១.ឈ្មោះប៊ី សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះ៣១១ ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរជាងសំណង់(មានសភាពស្រវឹង) ២.ឈ្មោះ ម៉េង រតនៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះ១១ ផ្លូវបេតុង ព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ

    July 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ដោយប្រគល់ភារកិច្ចជូន លោក សាត់ ភី ជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានស្តីទីពន្ធនាគារខេត្តស្ទឹងត្រែងវិញ។ យោងតាមសេចក្ដីប្រកាសចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា អត្តលេខ២៦៥៧ ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន ដោយក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សាត់

    July 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើស គ្រូបឋមដំណាក់កាលទី១ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ ដើម្បីសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) ដើម្បីជ្រើសសម្រាំងបេក្ខជន។ ក្នុងនោះមានបេក្ខជនប្រឡងជាប់ជាង ៤ពាន់នាក់ (បេក្ខនារីចំនួន ២ ៨២៦នាក់) ដោយឡែកការប្រឡងជ្រើសរើសគ្រូបឋមដំណាក់កាលទី២ នឹងត្រូវជ្រើសរើសបេក្ខជនចំនួន ១ ៣៤៧ នាក់។ ក្នុងដំណើរការ

    July 27, 2024