ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌បង្ហាញ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ
BY Khmernote Media
July 29, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មានបាឱ្យដឹងថា ដើម្បីមានភាពងាយស្រួលក្នុងការដាក់ពាក្យបណ្តឹង ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង និងបង្ហាញលេខទូរស័ព្ទ និង QR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។

ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងនេះ ក្នុងគោលបំណងដើម្បីជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការទូទាំងខេត្តក្រុង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យប្តឹងទៅក្រុមការងារទទួលពាក្យបណ្តឹង អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១ ឬតាមប្រព័ន្ធតេឡេក្រា ដែលមាន QR Code ដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន