ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន

    BY Khmernote Media July 29, 2024
    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន

    រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ដោយប្រគល់ភារកិច្ចជូន លោក សាត់ ភី ជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានស្តីទីពន្ធនាគារខេត្តស្ទឹងត្រែងវិញ។

    យោងតាមសេចក្ដីប្រកាសចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា អត្តលេខ២៦៥៧ ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន ដោយក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សាត់ ភី អត្តលេខ ០៣១២ អនុប្រធាន ពន្ធនាគារខេត្តស្ទឹងត្រែង ជាប្រធានស្តីទី ពន្ធនាគារខេត្តស្ទឹងត្រែងវិញ ៕

    Share This Post: