- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃ០១ ខែសីហា ឆ្នាំ២០២៤ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវព្រះនរោត្តម កែងផ្លូវតាយម៉េង ខាងមុខសណ្ឋាគារតាយម៉េងចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ នគរបាលខណ្ឌចំការមន បានឃាត់ និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន ២៦គ្រឿង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបើកបរលើ្មសសញ្ញាចរាចរណ៍(បញ្ច្រាសផ្លូវ)ដោយក្នុង ០១គ្រឿង ផាកពិន័យចំនួន ១០ម៉ឺនរៀល យោងតាមអនុក្រឹតលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុច(០៣).៥,ង/រាល់ការបើកបរខុសទិសឬជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។ សូមបញ្ជាក់ថា នៅចំណុចខាងលើគឺកន្លងមកសមត្ថកិច្ចបានធ្វើការអប់រំចំនួនពីរសប្តាហ៍មកហើយចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន បានបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបរបញ្ច្រាសផ្លូវ) បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានប្រកាសជូនដំណឹងអំពីការផាកពិន័យចាប់ពីថ្ងៃទី៣១ ខែកក្កដា
August 1, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើង៦នាក់ យកមកសួរនាំក្រោយពីពួកគេ បានធ្វើសកម្មភាព វាយកាប់ចាក់គ្នាតាមដងផ្លូវ ទីសាធារណៈ។ ក្មេងទំនើងនោះមានឈ្មោះ ដូចខាងក្រោម៖ ១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល
August 1, 2024 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ បណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពី ស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័តក្រុងភ្នំពេញ គ.ម៣០+១៤០ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង ០០:០០ កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ១៣:០០ រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោម
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថាការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈរយៈពេល៤៦ខែ ដែលក្នុងនោះការអនុវត្តពេញលេញរយៈពេល ៤៣ខែ (ខែមិថុនា ឆ្នាំ២០២០
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ២៥រូប ដើម្បីចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា អ.ជ.ក. នឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ២៥រូប ឱ្យមកបម្រើការងារ ពេញម៉ោងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. តាមផ្នែកដូចខាងក្រោម៖ ១- ផ្នែករដ្ឋបាល ២- ផ្នែកច្បាប់ ៣- ផ្នែកហិរញ្ញវត្ថុ ៤- ផ្នែកព័ត៌មានវិទ្យា។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចមកទទួលពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសមន្ត្រីជាប់ កិច្ចសន្យានៃអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. ឬទាញយកតាមរយៈ QR
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ និយ័តករទូរគមនាគមន៍កម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់ សេវាទូរស័ព្ទចល័តទាំងអស់រាយការណ៍មកលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីលេខទូរស័ព្ទខ្លួន ត្រូវក្រុមហ៊ុនកាត់ផ្ដាច់ដំណើរការ ដែលខុសពីច្បាប់កំណត់។ និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនិងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង ១) ការកាត់ផ្តាច់ ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខ ទូរស័ព្ទទាំងនោះជាថ្មី និង ២) ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវារ៉ូមីង ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។ ដើម្បីជម្រុញការប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដើម្បីឱ្យពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដំណើរការ ទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នៅរាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានពិធីទូងស្គរ ប្រគំតន្ត្រី ហើយនឹងមានអ្នកចូលរួមជាង ១ម៉ឺននាក់ រួមទាំងបាញ់កាំជ្រួចនៅទន្លេ៤មុខ ចំនួន២លើក នៅថ្ងៃបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»។ ឯកឧត្ដម ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមបើកកិច្ចប្រជុំ ជាមួយកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។
August 1, 2024 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
July 31, 2024












