ព័ត៌មានជាតិ

សូមរួសរាន់ដាក់ពាក្យ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន២៥រូប

BY
Khmernote Media
August 1, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ២៥រូប ដើម្បីចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា អ.ជ.ក. នឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ២៥រូប ឱ្យមកបម្រើការងារ ពេញម៉ោងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. តាមផ្នែកដូចខាងក្រោម៖

១- ផ្នែករដ្ឋបាល
២- ផ្នែកច្បាប់
៣- ផ្នែកហិរញ្ញវត្ថុ
៤- ផ្នែកព័ត៌មានវិទ្យា។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចមកទទួលពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសមន្ត្រីជាប់ កិច្ចសន្យានៃអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. ឬទាញយកតាមរយៈ QR CODE ដែលមានបង្ហាញនៅផ្នែក ខាងក្រោមនៃសេចក្តីជូនដំណឹងនេះ ហើយត្រូវបំពេញពាក្យសុំ និងយកមកដាក់ដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. មានទីតាំងស្ថិតនៅជាន់ទី១ នៃអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំ៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០ នាទី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ CHIN Malin Spokesman of MoJ

Share This Post: