នគរបាលខណ្ឌចំការមន បន្តឃាត់អ្នកបើកបរម៉ូតូ ដែលជិះបញ្ច្រាសផ្លូវចំនួន ២៦គ្រឿង មកផាកពិន័យ
- August 1, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃ០១ ខែសីហា ឆ្នាំ២០២៤ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវព្រះនរោត្តម កែងផ្លូវតាយម៉េង ខាងមុខសណ្ឋាគារតាយម៉េងចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះ នគរបាលខណ្ឌចំការមន បានឃាត់ និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន ២៦គ្រឿង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបើកបរលើ្មសសញ្ញាចរាចរណ៍(បញ្ច្រាសផ្លូវ)ដោយក្នុង ០១គ្រឿង ផាកពិន័យចំនួន ១០ម៉ឺនរៀល យោងតាមអនុក្រឹតលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុច(០៣).៥,ង/រាល់ការបើកបរខុសទិសឬជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។
សូមបញ្ជាក់ថា នៅចំណុចខាងលើគឺកន្លងមកសមត្ថកិច្ចបានធ្វើការអប់រំចំនួនពីរសប្តាហ៍មកហើយចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន បានបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបរបញ្ច្រាសផ្លូវ) បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានប្រកាសជូនដំណឹងអំពីការផាកពិន័យចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤តទៅនោះហើយ ក្នុងករណីបងប្អូននៅតែមិនរៀងចាលបន្តបើកបរម៉ូតូ(បញ្ច្រាសផ្លូវ) ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post: