ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាំងចុះថោកបន្តិច! តម្លៃសាំងធម្មតាចុះ ៥០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតចុះ ១០០៛/លីត្រទូទាំងប្រទេសកម្ពុជា

    BY Khmernote Media August 1, 2024
    សាំងចុះថោកបន្តិច! តម្លៃសាំងធម្មតាចុះ ៥០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតចុះ ១០០៛/លីត្រទូទាំងប្រទេសកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: