Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ។ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រងដោយក្រុមហ៊ុនខ្មែរ។ សម្ដេចធិបតី បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរ ចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងពិធីបើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងបន្តទៀតថា

    August 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ WONG SHEE MENG ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី តំណាងអោយឈ្មោះ WONG LIANG HANG ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ប្តឹងឈ្មោះ FRANK GODWIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិក និងបក្ខពួក ពីបទ ឆបោក។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក

    August 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្លេងស្គរជ័យ ត្រដោក ឃ្មោះ និង​ឧបករណ៍បំពងសម្លេងប្រពៃណីជាច្រើនទៀត បានលាន់ឮរំពងពេញផ្ទៃប្រទេស ពីវត្តអារ៉ាម ក្រសួង ស្ថាប័ន សាលារៀន និងសហគ្រាសក្រុមហ៊ុនឯកជនទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មជាតិថ្មីមួយរបស់ប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ពលរដ្ឋកម្ពុជា សម្លេងនេះមានអត្ថន័យលើសពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស ដែលជាស្ថាប័នកត់ត្រានូវរឿងរ៉ាវប្លែកៗនៅលើពិភពលោកទៅទៀត ពីព្រោះសម្លេងនេះមិនមែនចេញពីគោលបំណងបំបែកកំណត់ត្រាអ្វីឡើយ ប៉ុន្តែគឺជាសម្លេងចេញពីឆន្ទៈ និងបេះដូងមហាសាមគ្គី ព្រមទាំងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ដែលបន្លឺឡើងដើម្បីប្រាប់ពិភពលោកទាំងមូល នៅពេលដែលកម្ពុជាបានប្រកាសចាប់ផ្តើមដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមានចរិតជាប្រវត្តិសាស្រ្ត និងជានិមិ្មតរូបជាតិមួយរបស់ពលរដ្ឋកម្ពុជា។ នៅលើពិភពលោកនេះទំនងជាពិបាករកប្រជាជាតិណាដែលមានសម្លេងស្រុះស្រួលគ្នា ហើយនាំគ្នាទោងបន្លឺសម្លេងដ៏រណ្តំលាន់រំពងផ្ទៃប្រទេសនៅក្នុងពេលតែមួយ ពោលគឺនៅវិនាទី

    August 5, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ក្នុងចំណោមខេត្តចំនួន១០ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខេត្តកំពង់ធំរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ស្ទឹងសែនដែលធ្លាក់ខ្លាំងមកពីខេត្តព្រះវិហារ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងផលប៉ះពាល់ដោយជំនន់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍ ទី០៣ ខែសីហាឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមសម្ដេចធិបតីជាប្រធានគណៈកម្មការជាតិគ្រប់គ្រងអន្តរាយ សម្ដេចបានចាត់ខ្ញុំចុះពិនិត្យស្ថានភាពទូទាំងប្រទេសមាន១០ខេត្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែខេត្តកំពង់ធំតាមការពិនិត្យប៉ុន្មានថ្ងៃមុននេះឃើញថាប៉ះពាល់ស្រូវប្រមាណជាង១ម៉ឺនហិកតា ហើយរហូតមកដល់ថ្ងៃនេះការខូចខាតជិត២៧០០ហិកតាហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអរគុណចំពោះក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តកំពង់ធំដែលបានរួមគ្នាទប់ទំនប់ដើម្បីបញ្ចៀសទឹកកុំឱ្យហូរចូលខ្លាំងនៅតំបន់ដែលមានផ្ទៃដីស្រូវជាង១ម៉ឺនហិកតា។ ជាមួយគ្នានេះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ធំ

    August 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ឃាង លីហេង ដែលស្រវឹងស្រាបានជេរប្រមាថមាក់ងាយមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចមកសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌចំការមន បន្ទាប់មកបានទទួលស្គាល់កំហុសធ្វើការសុំទោសជាសាធារណៈ។ សូមបញ្ជាក់ កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បុរសឈ្មោះ ឃាង លីហេង បានជិះ PASS APP ដើម្បីទៅរកប្រពន្ធរបស់ខ្លួន ពេលទៅដល់កន្លែងកើតហេតុដែលរថយន្តចំនួន០២គ្រឿង ដែលបានប៉ះទង្គិចគ្នាបង្កជាជម្លោះអំឡុងពេលនោះសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានល្បាតឆ្លងកាត់បានជួយធ្វើការសម្របសម្រួល ប៉ុន្តែបុរសខាងលើ ដែលត្រូវជាប្តីរបស់ស្ត្រីដែលបើកបររថយន្តភាគីម្ខាងទៀត ស្ថិតក្នុងស្ថានភាពស្រវឹង បានបញ្ចេញកាយវិកាមិនសមរម្យ ព្រមទាំងបានធ្វើការជេរប្រមាថមាក់ងាយមកលើសមត្ថកិច្ចចុះមកសម្របសម្រួល៕ ទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ ក្រុមការងារព័ត៌មាន

    August 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីលួចរថយន្ត (ជាជនដៃដល់) នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ប្រព្រឹត្តល្មើសកាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

    August 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេសចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម២,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង

    August 5, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្សោតឃ្លាច (Sousa chinensis) និងផ្សោតក្បាលត្រឡោក (Orcaella brevirostris) ត្រូវបានអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ថតបាន ក្នុងភូមិសាស្ត្រព្រែកត្នោត ខេត្តកំពត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅសហគមន៍នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។ ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិតកន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង

    August 3, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា នៅក្នុងក្រុងសៀមរាប នាព្រឹកទាបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ នឹងមានរៀបចំ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី៩ នៅតំបន់អង្គរ និងក្នុងក្រុងសៀមរាប ដោយមានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណជិត ៣០០០នាក់ មកពី៤០ប្រទេស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរ ដែលត្រូវធ្វើដំណើរ តាមគន្លងផ្លូវ ក្នុងផែនទីនេះ ប្រើប្រាស់ផ្លូវវាង និងចូលរួមសហការ ដោយក្តីយោគយល់ ដើម្បីជួយអោយព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះ ប្រព្រឹត្តទៅបានដោយទៅលូន និងជោគជ័យ ៕

    August 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងទំនើង០២នាក់ ព្រោះតែខឹងមិត្តភ័ក្ត្រមិនព្រមដើរលេងជាមួយក្រុមខ្លួន ក៌ធ្វើសកម្មភាពជិះម៉ូតូ បន្លំលួចវាយក្បាលមិត្តភ័ក្ត្រពីក្រោយ តែភ្លេចចាប់អារម្មណ៍ថាមិត្តភ័ក្រ្តម្នាក់ហ្នឹងមានពាក់មួកសុវត្ថិភាព បណ្តាលឲ្យឈឺដៃខ្លួនឯងមួយទំហឹង នៅចំណុចផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើសកម្មភាពវាយក្បាលគេឈឺដៃខ្លួនឯងហើយ ស្រាប់តែអាណាព្យាបាលជនរងគ្រោះបានដាក់បណ្តឹងទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ កាលពីវេលាម៉ោង១៤:៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាំយកបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការកោរសក់ព្រមាន និងអប់រំធ្វើកិច្ចសន្យាមិនឲ្យមានទង្វើទំនើងដូច្នេះទៀតទៅថ្ងៃក្រោយផងដែរ។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

    August 3, 2024