បុរសម្នាក់ ស្រវឹងស្រាបានប្រមាថមកលើសមត្ថកិច្ច នៅខណ្ឌចំការមន ត្រូវបានហៅឱ្យមកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ
- August 5, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ឃាង លីហេង ដែលស្រវឹងស្រាបានជេរប្រមាថមាក់ងាយមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចមកសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌចំការមន បន្ទាប់មកបានទទួលស្គាល់កំហុសធ្វើការសុំទោសជាសាធារណៈ។

សូមបញ្ជាក់ កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បុរសឈ្មោះ ឃាង លីហេង បានជិះ PASS APP ដើម្បីទៅរកប្រពន្ធរបស់ខ្លួន ពេលទៅដល់កន្លែងកើតហេតុដែលរថយន្តចំនួន០២គ្រឿង ដែលបានប៉ះទង្គិចគ្នាបង្កជាជម្លោះអំឡុងពេលនោះសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានល្បាតឆ្លងកាត់បានជួយធ្វើការសម្របសម្រួល ប៉ុន្តែបុរសខាងលើ ដែលត្រូវជាប្តីរបស់ស្ត្រីដែលបើកបររថយន្តភាគីម្ខាងទៀត ស្ថិតក្នុងស្ថានភាពស្រវឹង បានបញ្ចេញកាយវិកាមិនសមរម្យ ព្រមទាំងបានធ្វើការជេរប្រមាថមាក់ងាយមកលើសមត្ថកិច្ចចុះមកសម្របសម្រួល៕ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






