ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរកផ្លូវវាង! ព្រឹកស្អែកនេះនៅតំបន់អង្គរ នឹងរៀបចំទិវារត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ដែលមានអត្តពលិកចូលរួមជិត ៣០០០នាក់

    BY Khmernote Media August 3, 2024
    សូមរកផ្លូវវាង! ព្រឹកស្អែកនេះនៅតំបន់អង្គរ នឹងរៀបចំទិវារត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ដែលមានអត្តពលិកចូលរួមជិត ៣០០០នាក់

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា នៅក្នុងក្រុងសៀមរាប នាព្រឹកទាបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ នឹងមានរៀបចំ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី៩ នៅតំបន់អង្គរ និងក្នុងក្រុងសៀមរាប ដោយមានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណជិត ៣០០០នាក់ មកពី៤០ប្រទេស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរ ដែលត្រូវធ្វើដំណើរ តាមគន្លងផ្លូវ ក្នុងផែនទីនេះ ប្រើប្រាស់ផ្លូវវាង និងចូលរួមសហការ ដោយក្តីយោគយល់ ដើម្បីជួយអោយព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះ ប្រព្រឹត្តទៅបានដោយទៅលូន និងជោគជ័យ ៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post: