ព័ត៌មានជាតិ

ផ្សោតឃ្លាច និងផ្សោតក្បាលត្រឡោក ត្រូវអង្គការអភិរក្សសមុទ្រកម្ពុជាថតបាន នៅព្រែកត្នោត

BY
Khmernote Media
August 3, 2024

ខេត្តកំពត៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្សោតឃ្លាច (Sousa chinensis) និងផ្សោតក្បាលត្រឡោក (Orcaella brevirostris) ត្រូវបានអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ថតបាន ក្នុងភូមិសាស្ត្រព្រែកត្នោត ខេត្តកំពត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅសហគមន៍នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។ ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិតកន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង ហើយប្រជានេសាទ ទទួលបានផលពីការនេសាទប្រសើរជាងមុន៕ ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Share This Post: