ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាកថ្មផង! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៤ ខែសីហា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌ និងខេត្តទាំងនេះ

    BY Khmernote Media July 31, 2024
    សាកថ្មផង! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៤ ខែសីហា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌ និងខេត្តទាំងនេះ

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: