- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៤ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែង ជ្រើសរើសនិយោជិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ជ្រាបថា៖ បេក្ខជនដូចមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ ដែលត្រូវប្រឡងនៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលើកពេលប្រឡងទៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤វិញ តាមពេលវេលា និង
July 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ថាការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។ គួរបញ្ជាក់ថាអណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា” ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ពួកយើងជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា”។ សូមបញ្ជាក់ជូនថា អណ្តើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទឧរង្គសត្វ មានឈ្មោះជាភាសាអង់គ្លេស Southern
July 26, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានផ្តល់របាយការណ៍ចុងក្រោយមកកាលពីថ្ងៃទី២៥ ខែកក្កដាថា បច្ចុប្បន្នកម្លាំងល្បាតថ្មើរជើងបានរុលជិតទៅដល់ជើងភ្នំដែលជាគោលដៅបាត់ខ្លួនរបស់ឧទ្ធម្ភាគចក្រនោះហើយ។ ចំណុចទីតាំងចុងក្រោយនេះគឺតំបន់ប្រជុំភ្នំចំនួន៣ គឺ ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង បានបង្ហាញអំពីកំណត់គោលដៅស្វែងរកឧទ្ធម្ភាគចក្រដែលខ្លួនតាំងពីថ្ងៃទី១២កក្កដាមកនោះថាយោងទៅលើការវិភាគផ្អែកតាមលក្ខណៈបច្ចេកទេសចំនួន៥យ៉ាង៖ ទី១- វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនង ជាមួយឧបករណ៍យន្តហោះដែលធ្លាប់ទាក់ទងមុនការបាត់ខ្លួនក្នុងនោះឧបករណ៍បានអោយគោលដៅនៅម្តុំភ្នំខ្មោច ១៧១៧ម៉ែត្រ ភ្នំខ្នងព្រះជាង១៥០០ម៉ែត្រ. និងភ្នំយាក់យៃ១២៤០ម៉ែត្រ ដែលភ្នំទាំង៣នេះស្ថិតចន្លោះអូរសោម ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។
July 26, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ឱ្យបានជ្រាបថា៖ -បេក្ខជនទាំងអស់អាចទៅមើលឈ្មោះ លេខបន្ទប់ លេខតុ នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង «វិទ្យាល័យសម្តេចឪ» ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង១៤៖០០នាទីរសៀល
July 26, 2024 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញនូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងពិធីសំណេះសំណាលរៀបចំនៅស្រុកលើកដែក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលទើបដឹកនាំប្រតិភូអន្តរក្រសួងធ្វើដំណើរតាមអូប័រ ដើម្បីពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រតិបត្តិការនៅកណ្ដាលទន្លេ បានចាត់ទុកបេសកកម្មនេះថាការយកអាយុជីវិតប្ដូរយកសន្តិសុខនិងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាមនិងបន្សល់នូវគ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី
July 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ មានឈ្មោះ ទ្រយ កុសល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ធ្លាប់ជាសន្តិសុខជាមួយគ្នាតែត្រូវថៅកែដេញចេញប្រហែលមួយខែមុន បានយកកាំបិតចុងស្រួចចាក់ធ្លាយពោះ គួរឲ្យរន្ធត់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះបានបាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពីលទ្ធភាព រយៈពេល១សប្តាហ៍ ខណៈជនដៃដល់ កំពុងឋិតក្នុងពន្ធនាគារក្រោមការបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ។
July 26, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តកំពង់ចាម បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ក្នុងពិធីផ្លូវការកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងពិធីដែលប្រារព្ធនៅសួនច្បារខាងមុខសាលាខេត្តកំពង់ចាមឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តមានការកើនឡើងជាលំដាប់
July 26, 2024 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីឱ្យពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ មានភាពអធិកអធម រដ្ឋបាលខេត្តកែប បានត្រៀមរៀបចំកម្មវិធីជាច្រើន ដូចជាការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រូច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាមួយអ្នកចូលរួមប្រមាណ៣ពាន់នាក់ ជាពិសេសរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ និងអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី
July 26, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ និងស្តាប់បទបង្ហាញ ស្តីពីការបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែមនៅលើទីតាំងថ្មី ចំនួន ១០០ទីតាំងថ្មីបន្ថែមទៀតនៅលើខ្សែផ្លូវក្នុងខេត្តព្រះសីហនុ។ តាមក្រុមហ៊ុន ម៉ាយអាយ ផ្គត់ផ្គង់កាម៉ារ៉ាសុវត្ថិភាព បានធ្វើបទបង្ហាញក្រុមហ៊ុនបានសិក្សា និងបានបំពាក់រួច គឺលើខ្សែផ្លូវ៣៤ខ្សែ លើផ្លូវ ៣៧ខ្សែនៅក្នុងក្រុងព្រះសីហនុ គោលបំណងរបស់កាម៉េរ៉ា ផ្តោតលើការពិនិត្យមើលទូទៅលើដងផ្លូវសាធារណ បញ្ហាពាក់ព័ន្ធនឹងយានយន្តធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយកាម៉េរ៉ាដែលបានបំពាក់មុនមិនទាន់អាចចាប់បានផ្លាកលេខយានយន្តច្បាស់ល្អ ចំពោះការស្រាវជ្រាវមុខសញ្ញាយានយន្តត្រូវការពេលវេលាយូរ។ ចំពោះខ្សែផ្លូវ ៣៤ខ្សែ មានចំនួន
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រគំតន្ត្រី និងអុជកាំជ្រួច ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១៦:០០នាទី លុះដល់វេលាម៉ោង ១៩:០០នាទី មានការអុជកាំជ្រួចលើកទី១ និង លើកទី២នៅវេលាម៉ោង ២១:០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
July 25, 2024












