ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ នឹងបំពាក់កាម៉េរ៉ាសុវត្ថិភាពចំនួន ១០០ទីតាំងបន្ថែមទៀត នៅចំណុចសំខាន់ សម្រាប់ឱ្យសមត្ថកិច្ចតាមដានសកម្មភាព ចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍

    BY Khmernote Media July 25, 2024
    ខេត្តព្រះសីហនុ នឹងបំពាក់កាម៉េរ៉ាសុវត្ថិភាពចំនួន ១០០ទីតាំងបន្ថែមទៀត នៅចំណុចសំខាន់ សម្រាប់ឱ្យសមត្ថកិច្ចតាមដានសកម្មភាព ចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ និងស្តាប់បទបង្ហាញ ស្តីពីការបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែមនៅលើទីតាំងថ្មី ចំនួន ១០០ទីតាំងថ្មីបន្ថែមទៀតនៅលើខ្សែផ្លូវក្នុងខេត្តព្រះសីហនុ។

    តាមក្រុមហ៊ុន ម៉ាយអាយ ផ្គត់ផ្គង់កាម៉ារ៉ាសុវត្ថិភាព បានធ្វើបទបង្ហាញក្រុមហ៊ុនបានសិក្សា និងបានបំពាក់រួច គឺលើខ្សែផ្លូវ៣៤ខ្សែ លើផ្លូវ ៣៧ខ្សែនៅក្នុងក្រុងព្រះសីហនុ គោលបំណងរបស់កាម៉េរ៉ា ផ្តោតលើការពិនិត្យមើលទូទៅលើដងផ្លូវសាធារណ បញ្ហាពាក់ព័ន្ធនឹងយានយន្តធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយកាម៉េរ៉ាដែលបានបំពាក់មុនមិនទាន់អាចចាប់បានផ្លាកលេខយានយន្តច្បាស់ល្អ ចំពោះការស្រាវជ្រាវមុខសញ្ញាយានយន្តត្រូវការពេលវេលាយូរ។ ចំពោះខ្សែផ្លូវ ៣៤ខ្សែ មានចំនួន ៤៣៣ទីតាំង និងមានកាម៉េរ៉ាចំនួនសរុប ៥៣៣គ្រាប់ ក៏ប៉ុន្តែយើងបានដាក់ឱ្យដំណើរ ការរួចរាល់បានចំនួន ២៥ទីតាំង ស្មើនឹង ៤៣ គ្រាប់ ដែលមាននៅទីបញ្ជាការនៅស្នងការខេត្តព្រះសីហនុ ហើយចំពោះតម្រូវការបំពាក់កាម៉េរ៉ាបន្ថែម ចំនួន ១០០ទីតាំងទៀត គឺស្មើនឹង ១៣៨គ្រាប់ ជាប្រភេទកាម៉េរ៉ាវៃឆ្លាតអាចចាប់យកផ្លាកលេខយានយន្តបានងាយស្រួល។

    បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន ម៉ាយអា ជាអ្នកផ្គត់ផ្គង់កាម៉េរ៉ាសុវត្ថិភាព ក៏ដូចជាក្រុម ហ៊ុនម៉ាយក្រូម៉ាកស៍ ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាប ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានស្នើឱ្យក្រុម ហ៊ុនទាំងពីរ ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធពន្លឿនការបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែម ចំនួន១០០ទីតាំង ស្មើនឹង ១៣៨គ្រាប់បន្ថែមទៀត ព្រោះទីតាំងដែលត្រូវបំពាក់កាម៉េរ៉ាបន្ថែមនេះ ជាចំណុចសំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចរបស់យើងក្នុងការត្រួតពិនិត្យ តាមដានអំពីសកម្មភាពអសកម្ម ចោរកម្ម ឬគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដើម្បីយើងមានវិធានការបង្ការ បង្ក្រាបបានទាន់ពេលវេលា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: