ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសលើកពេល ប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ

BY
Khmernote Media
July 26, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៤ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែង ជ្រើសរើសនិយោជិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ជ្រាបថា៖

បេក្ខជនដូចមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ ដែលត្រូវប្រឡងនៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលើកពេលប្រឡងទៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤វិញ តាមពេលវេលា និង ទីតាំងប្រឡងដដែល។

បេក្ខជនដែលត្រូវប្រឡងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គឺនៅរក្សាតាមពេលវេលា និងទីតាំងប្រឡងដដែល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបេក្ខជនយោគយល់អធ្យាស្រ័យ និងជ្រាបជាព័ត៌មាន ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

Share This Post: