- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 បានឱ្យដឹងថា អត្តពលិកហែលទឹកកម្ពុជា អង់ត្វ័ន និង អប្សរា បានបង្ហាញការតាំងចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ នៅក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ ប្រភពខាងលើ បានឱ្យដឹងថា ធំដឹងក្ដីនៅប្រទេសបារាំងស្រាប់ យុវជន កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ អះអាងថា មិនមានបញ្ហាចោទអ្វីទេ ព្រោះស្គាល់ច្បាស់ពីបរិយាកាសនៅទីនោះ។ នេះជាការថ្លែងរបស់កីឡាករកូនកាត់ខ្មែរបារាំងខាងលើជុំវិញប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា អត្តលេខ ៥៦២៤៩ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃនេះសាស្ត្រាស្លឹករឹតចាស់ៗកំពុងប្រឈម នឹងការខូចខាត និងការបាត់បង់ ហើយលើសពី នេះទៅទៀតអ្នកដែលមានសមត្ថភាពផលិត ឬចារសាស្ត្រាស្លឹករឹតថ្មីៗក៏មាន ចំនួនតិចតួចផងដែរ។ ហេតុនេះហើយកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសាស្ត្រាស្លឹករឹត ត្រូវបានធ្វើឡើងរួមជាមួយ នឹងការថតរូបសាស្ត្រាស្លឹករឹតទុកជាឯកសារឌីជីថល ក៏មានកាន់តែច្រើន។ នេះបើតាមការការរៀបរាប់ នៅក្នុងខ្សែវីដេអូរយៈពេលខ្លីស្តីពី “ការអភិរក្ស សាស្ត្រាស្លឹករឹតខ្មែរ” ដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) កំពុងរៀបចំបញ្ចូលនូវ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីជួយសម្រួលក្នុងការវិភាគ ការធ្វើលិបិក្រម (ការរៀបលំ ដាប់អក្សរ) និងការស្វែងរកបានយ៉ាងរហ័ស និងមានប្រសិទ្ធភាពចំពោះខ្លឹមសារ និងចំណេះ ដឹងដែលបានកត់ត្រាទុកនៅក្នុងសាស្ត្រាស្លឹករឹតខ្មែរ ដែលប្រឈមនឹងការខូចខាត
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។
July 25, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅខ្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្នុងក្រុង/ខេត្តសៀមរាប។ ដើម្បីពិនិត្យដើមឈើទាលមួយដើមបានបាក់គល់រលំដួលដោយសារគ្រោះធម្មជាតិ (ភ្លៀង និងខ្យល់កន្ត្រាក់) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចខាងត្បូង ឆៀងខាងលិចខ្លោងទ្វារចម្ងាយ២០ម៉ែត្រ មាត់ទឹក បានបាក់គល់រលំដួលសង្កត់លើរូបទាញព្រ័ត្រខូចខាតអស់ចំនួន០៨រូប ជាប្រភេទថ្មភក់ ។ ក្រោយពិនិត្យនឹងធ្វើកំណត់ហេតុរួច ដើមឈើកម្លាំងយើងបានប្រគល់ឲ្យភ្នាក់ងារព្រៃឈើ អាជ្ញាធរជាតិអប្សរាកាត់យកទៅរក្សាទុក ចំណែកថ្មរូបចម្លាក់ដែលខូចខាតយើងបានប្រគល់ឲ្យភ្នាក់ងារអភិរក្សប្រាសាទ រៀបចំជួសជុលឡើងវិញ ៕ ប្រភព៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ Heritage
July 25, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស បានចូលរួមក្នុងប្រតិបត្តិការបង្រ្កាបទីតាំង លួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។ កិច្ចប្រតិបត្តិការបានដឹកនាំសម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។ ជាមួយគ្នានេះ ខ្ញុំក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសម្រេចបេីកទូលាយរឿងថតរូបភាព និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់។ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករនានាអំពីសេចក្តីសម្រេចនូវការកែសម្រួលថ្មីដែលពាក់ព័ន្ធនឹង សេវាសាធារណៈផ្លូវការក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖ ១.ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tik Tok……elc.) ពុំចាំបាច់ដាក់ពាក្យស្នើសុំ ប៉ុន្តែត្រូវចៀសវាងការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌ និងវប្បធម៌ នៅគ្រប់ផ្នែកទាំងអស់នៃសេវាទូទៅ។ ២. ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រង ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ៤នាក់ លើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះរួមមាន៖ ១.ឈ្មោះ ស្រ៊ុន ស្រ៊ន ភេទប្រុស ២.ឈ្មោះ ភឹង សោភា ភេទស្រី ៣.ឈ្មោះ ចក់ ប៉ានមុន្នី ភេទប្រុស ៤.ឈ្មោះ សាន សិទ្ធ ភេទប្រុស និងគូកន។ ជនត្រូវចោទទាំង ៤នាក់ ខាងលើត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅ
July 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការដាស់តឿនទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនមិនមែនជាមន្ត្រីនគរបាល យុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។ តែផ្ទុយទៅវិញអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីទីកន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ ពោលគឺអ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិដែលមាន។ នេះគឺជាការថ្លែងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»
July 24, 2024












