ភ្នាក់ងារអភិរក្សប្រាសាទ នឹងរៀបចំជួសជុលថ្មរូបចម្លាក់ទាញព្រ័ត្រចំនួន ៨រូបឡើងវិញ ក្រោយដើមឈើទាលមួយដើម បានបាក់គល់រលំដួលសង្កត់លើ
- July 25, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅខ្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្នុងក្រុង/ខេត្តសៀមរាប។

ដើម្បីពិនិត្យដើមឈើទាលមួយដើមបានបាក់គល់រលំដួលដោយសារគ្រោះធម្មជាតិ (ភ្លៀង និងខ្យល់កន្ត្រាក់) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចខាងត្បូង ឆៀងខាងលិចខ្លោងទ្វារចម្ងាយ២០ម៉ែត្រ មាត់ទឹក បានបាក់គល់រលំដួលសង្កត់លើរូបទាញព្រ័ត្រខូចខាតអស់ចំនួន០៨រូប ជាប្រភេទថ្មភក់ ។ ក្រោយពិនិត្យនឹងធ្វើកំណត់ហេតុរួច ដើមឈើកម្លាំងយើងបានប្រគល់ឲ្យភ្នាក់ងារព្រៃឈើ អាជ្ញាធរជាតិអប្សរាកាត់យកទៅរក្សាទុក ចំណែកថ្មរូបចម្លាក់ដែលខូចខាតយើងបានប្រគល់ឲ្យភ្នាក់ងារអភិរក្សប្រាសាទ រៀបចំជួសជុលឡើងវិញ ៕






ប្រភព៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ Heritage Protection Police Department
- Share This Post:






