Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការបង្ការឧបាយកលបោកបញ្ឆោតដោយប្រើប្រាស់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows។​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows នៅជុំវិញ ពិភពលោកដោយសារការធ្វើបច្ចុប្បន្នភាពសុសវែររបស់ក្រុមហ៊ុន CrowdStrike រួចមក ការឆ្លៀតឱកាសវាយប្រហារ ពីជនឆបោកព័ត៌មានវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្រុមជនឆបោកបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុង ការវាយប្រហារ ដូចជា ការហៅទូរសព្ទ ផ្ញើអ៊ីមែល ឬផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅកាន់វេបសាយក្លែងក្លាយ ណែនាំឱ្យទាញសុសវែរ ឬស្នើចូលប្រើប្រាស់ពីចម្ងាយ (Remote

    July 23, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដោយសារអាកាសធាតុអំណោយផលក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតបានផលិតអំបិលជិត ១០ម៉ឺនតោន។ ឯកឧត្តម ម៉ៅធនិន បានមានប្រសាសន៍ថា ក្នុងខេត្តចំនួន ៤ជាប់តំបន់ឆ្នេរ ខេត្តកំពតគឺជាឃ្លាំងអំបិល ដែលធានានូវការផលិតអំបិល ឯកឧត្តម សូមជម្រាបជូនថា ផ្ទៃដីដែលយើងផលិតអំបិលរបស់ខេត្តកំពតនេះ គឺមាន ៣៤៨៩,៤៨ហិកតា ដើម្បីទ្រទ្រង់ជាមួយការផលិតអំបិលនេះ។ ក្នុងនោះមាន ១៧១ក្រុម ដោយចែកចេញជា ៦មណ្ឌល និងបានប្រើប្រាស់កម្លាំងមនុស្ស ១៤៧៤នាក់។ ឯកឧត្តម ម៉ៅ ធនិន

    July 23, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ឆ្នាំនេះខេត្តកំពតទទួលបានកិត្តិយសធំណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកខេត្តដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣។ ឯកឧត្តម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីឱ្យស័ក្តិសមជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រ និងជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ឯកឧត្តមស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត ពិសេសវិស័យឯកជនទាំងអស់ ចូលរួមរៀបចំកែលម្អសោភ័ណភាពជុំវិញទីតាំងរបស់ខ្លួន ដោយរៀបចំក្រាលការ៉ូម៉ាប នឹងបន្តតុបតែងលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត

    July 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មន្ត្រីនគរបាលចរាចរណ៍ ហាមហៅ ហាមត្រួតពិនិត្យបើគ្មានបទល្មើស ដើម្បីកុំឱ្យរំខានដល់អ្នកធ្វើដំណើរ និងត្រូវស្គាល់តួនាទីភារកិច្ចតាមច្បាប់។ ឯកឧត្តមអភិសន្ដិបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៦៦៨នាក់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មាន​ប្រសាសន៍ថា៖ «ក្នុងនោះខ្ញុំសូមបញ្ជាក់ផងដែរថា គ្រប់អ្នកពាក់ព័ន្ធដែលចុះអនុវត្តច្បាប់ ទីមួយធំបំផុត ត្រូវស្វែងយល់ពីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ នេះគឺសំខាន់ណាស់។

    July 23, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ  កម្ពុជា-ឡាវ-វៀតណាម CLV (Cambodia-Lao-Vietnam)។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ តំបន់ត្រីកោណនេះ បានកើតឡើងក្នុងឆ្នាំ១៩៩៩ ហើយជាគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព

    July 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងសេចក្ដីសម្រេច រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើ ផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានា បានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍ ដែលរួមមាន៖ -ខេត្តកែប និង -ខេត្តកំពត

    July 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អស់រយៈពេល ១២ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចធិបតី នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះ មានខ្លឹមសារទាំងស្រុងថា៖ «អស់រយៈពេល ១២ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប

    July 23, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ស្រី១០នាក់ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីខេត្តព្រះសីហនុ នឹងត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ

    July 22, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី អំពាវនាវក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ ដោយសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន នឹងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦៖០០នាទី ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំកម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្ដែង និងបញ្ចេញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋានឱ្យបានអធិកអធម និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អគ្គមគ្គុទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ

    July 22, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឱ្យដឹងនាព្រឹក ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវ របស់ប្រជាកសិករខេត្តកំពង់ធំចំនួន០៥ស្រុករួមមាន៖ ស្រុកកំពង់ស្វាយ ស្ទឹងសែន ប្រាសាទ សំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ លើឃុំចំនួន១៣ ភូមិចំនួន៣៩ ក្នុងនោះមាន ប្រជាកសិករ ចំនួន៥៦៦គ្រួសារ។ ដំណាំស្រូវបានរងផលប៉ះពាល់ ចំនួន៧១០ហិកតា និងខូចខាតទាំងស្រុងចំនួន៤១៥ហិកតាជាពិសេសប្រភេទស្រូវស្រាលដើមរដូវ ដែលកំពុងបញ្ចេញផ្កាផ្លែ។ ​ស្រុកកំពង់ស្វាយ ប៉ះពាល់លើ៣ឃុំ៥ភូមិ ប្រជាពលរដ្ឋចំនួន៤២៦គ្រួសារ

    July 22, 2024