រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- July 23, 2024
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីសម្រេច រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើ ផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានា បានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍ ដែលរួមមាន៖
-ខេត្តកែប និង
-ខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក ៕


ប្រភព៖ Sar Sokha
- Share This Post:






