Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយនៅបរិវេណវត្តព្រះឥន្ទកោសីយ៍។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤មក។ លោកបន្តថា ព្រះវិហារដែលមានរាងតូចច្រឡឹងមួយនេះ ខូចខាតខ្លាំងនៅផ្នែកដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀតដែលមានការខូចខាត ស្ថិតក្នុងកម្រិតនៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។

    July 20, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹង ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៤។ រដ្ឋបាលខេត្ត បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១២,៩៣ម៉ែត្រ ដែលសង្កេត ឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយចំពោះកម្រិតទឹកដែលត្រូវប្រកាស អាសន្នស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែល រស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និង ត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំ

    July 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការល្បាតក្នុងភូមិសាស្ត្រខណ្ឌ មកដល់ក្បែរចំណុច ផ្ទះវីឡាមួយកន្លែងដែលទុកចោល ស្ថិតនៅផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែឮសូរសម្លេងប្រជាពលរដ្ឋស្រែកឆោឡោថាចោរៗ ក៏បានឃើញជនសង្ស័យរត់ផ្លោះរបងពីផ្ទះមួយទៅផ្ទះមួយ ពេលនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ៣១ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យឈ្មោះ គង់ ពិសី បានសារភាពថា

    July 19, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ វេលាម៉ោងជាង៨យប់ មនុស្ស ២នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ និងកូនដៃទូកម្នាក់ជាជនជាតិខ្មែរ ដែលលិចទូកនេសាទមួយគ្រឿងកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរកនិងបានជួយសង្គ្រោះស្រង់រួចផុតពីគ្រោះថ្នាក់។ តាមការបញ្ជាក់ពីជនរងគ្រោះបានឱ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់ តោងប៊ីដុងហែលបណ្តែតទឹកសមុទ្រប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ បុណ្យល្អ ក៏បានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចេញមកជួយសង្គ្រោះ ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង។ ជនរងគ្រោះទាំង២ បាននាំយកមកដីគោកកំពង់ផែទេសចរណ៍ ក្នុងនោះទាំងជនរងគ្រោះនិងក្រុមគ្រួសារបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាទៀ វិចិត្រនិងក្រុមការងារដែលបានជួយសង្គ្រោះ។

    July 19, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្នើឱ្យក្រុមហ៊ុនផលិតអគ្គិសនីដើរដោយធ្យូងថ្ម នៅស្រុកស្ទឹងហាវ បន្ដពង្រឹងបរិស្ថានសម្រាប់សុវត្ថិភាពសហគមន៍ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះបន្ទាប់ពីបានស្ដាប់ពីបែបបទកិច្ចប្រតិបត្ដិការល្អរបស់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម និងស្នើឱ្យក្រុមហ៊ុន បន្ដរកវិធានពង្រឹងការពារបរិស្ថាននៅក្នុងសហគមន៍ឱ្យបានល្អ ដើម្បីការរស់នៅសុខដុមរមនាជាមួយគ្នា ពិសេសចំណុចខ្វះខាតបន្ដិចបន្តួច ដែលមិនទាន់ឆ្លើយតបទៅនឹងស្ដង់ដារបរិស្ថាន។ ពិតណាស់ការអភិវឌ្ឍប្រកបដោយចីរភាព គឺផ្ដោតលើសសរស្ដម្ភទាំងបួន៖ មនុស្ស ទឹក ផ្លូវ ភ្លើង ព្រមទាំងបរិស្ថានល្អ បន្ដសុខដុមរមនា ។ កិច្ចប្រជុំធ្វើឡើងនៅអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន សម្រាប់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម (កម្លាំង

    July 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានទទួលកិច្ចសហការជាមួយ មន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើការដុតកម្ទេចចោលនូវផលិតផលគ្រឿងក្នុងជ្រូក និងបំណែកសាច់មាន់បង្កក ដែលជាទំនិញល្មើសនិងសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង និងសាច់បង្កក។ ក្រោយការពន្យល់ណែនាំអំពីនីតិវិធីដោយមន្ត្រីជំនាញ ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូកដែលនាំចូលពីប្រទេសហូឡង់ និងប្រទេសចិន រួមមាន៖ – ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម – ពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម។ សរុប ៣,១៩៥គីឡូក្រាម

    July 19, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បន្ទាប់ពីជំនួបរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលើកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន ០២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ ដោយផ្អែកលើលទ្ធផលពិភាក្សា ក្នុងជំនួបខាងលើនេះ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ភាគីវៀតណាមបានយល់ព្រម

    July 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយមានប្រជាពលរដ្ឋបានផ្ញើសារចូលក្នុងផេកហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ក្រោយពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើលក៏ឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី១ ចំនួន១២នាក់ ស្រី០៧នាក់ បន្ទាប់មកកម្លាំងយើងក៏បាននាំក្មេងទាំង១២នាក់នោះ មកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ​ ដើម្បីធ្វើការអប់រំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រឡប់ទៅវិញ និងអប់រំបន្ត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    July 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១រូប ឈ្មោះ ថ.ដ.វ ភេទប្រុស ដែលជាមេខ្លោងប្រព្រឹត្តបទល្មើស ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញតាមអនឡាញ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយការសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកប្រាក់ ក្រោមរូបភាពលក់ភេសជ្ជៈ និងស្រាបៀរ បោះដុំតាមអនឡាញ ដោយខ្លួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ប្រើឈ្មោះលក់ទំនិញបោះដុំ ដើម្បីឆាតទំនាក់ទំនងជាមួយនឹងជនរងគ្រោះជាច្រើននាក់។ នៅពេលដែលជនរងគ្រោះត្រូវការបញ្ជាទិញទំនិញ ដើម្បីឲ្យជនរងគ្រោះមានទំនុកចិត្តផ្ញើលុយមកខ្លួន ខ្លួនបានទំនាក់ទំនងបន្តទៅកាន់ដេប៉ូបោះដុំ ផ្សេងទៀតធ្វើការកក់លុយមួយចំនួន ដើម្បីឲ្យខាងដេប៉ូបោះដុំនោះដឹកទំនិញទៅទីតាំងតាមដែលជនរងគ្រោះប្រាប់ រួចថតរូបភាពទំនិញដែលបានដាក់លើឡានផ្ញើមកឲ្យខ្លួន

    July 19, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ ដែលមានបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះចំនួន០៩នាក់ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបានប្រើប្រាស់រូបភាពទិញ-លក់រថយន្ត តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្រ្កាបនេះ ចាប់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ហ.ស.ហ ភេទប្រុស ជនជាតិខ្មែរ ជាអ្នកធ្វើសកម្មភាពផ្សព្វផ្សាយ និងប្រមូលអត្តសញ្ញាណអ្នកដទៃយកទៅបង្កើតគណនីធនាគារ ដើម្បីទទួលផលនៃបទល្មើស។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ នាយកដ្ឋានសូមក្រើនរំលឹក ដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នក្នុងការអូសទាញរបស់ជនអនាមិកប្រើប្រាស់បណ្តាញទំនាក់ទំនង ក្នុងការទិញទំនិញផ្សេងៗ ដែលគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាជនរងគ្រោះ និងខាតបង់ផលប្រយោជន៍ផ្សេងៗ។ លើសពីនេះទៅទៀត

    July 18, 2024