ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាច់បង្កក និងគ្រឿងក្នុងជ្រូក ដែលនាំចូលពីប្រទេសហូឡង់ និងប្រទេសចិន ប្រមាណជាង ៣តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

    BY Khmernote Media July 19, 2024
    សាច់បង្កក និងគ្រឿងក្នុងជ្រូក ដែលនាំចូលពីប្រទេសហូឡង់ និងប្រទេសចិន ប្រមាណជាង ៣តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានទទួលកិច្ចសហការជាមួយ មន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើការដុតកម្ទេចចោលនូវផលិតផលគ្រឿងក្នុងជ្រូក និងបំណែកសាច់មាន់បង្កក ដែលជាទំនិញល្មើសនិងសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង និងសាច់បង្កក។

    ក្រោយការពន្យល់ណែនាំអំពីនីតិវិធីដោយមន្ត្រីជំនាញ ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូកដែលនាំចូលពីប្រទេសហូឡង់ និងប្រទេសចិន រួមមាន៖
    – ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម
    – ពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម។ សរុប ៣,១៩៥គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: