Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យា AI បន្ទាប់ពីរកឃើញថា ក្រុមឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះ។ Artificial Intelligence (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបន្តថា បច្ចុប្បន្នយើងសង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់។ ទន្ទឹងគ្នានេះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើយើងពុំស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ក្រុមឧក្រិដ្ឋបានជនឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះមានដូចជា៖ – Deepfakes:

    July 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសឹង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។ ដោយព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកនៃ អង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ដែលមានការពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍

    July 17, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៧នាក់ ស្រី៣នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក

    July 17, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំ គឺជាការវិនិយោគរយៈពេលយូរ ដែលអាចជួយឱ្យប្រជាជនកម្ពុជាចាកផុតពីភាពក្រីក្រ និងមានសមត្ថភាពចូលរួមពន្លឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន តួយ៉ាងគរុសិស្សប្រមាណ ៧៥% ជាកូនអ្នកស្រែចម្ការមកពីស្រុកភូមិដាច់ស្រយាល ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ហើយប្រឡងជាប់ធ្វើគ្រូ ដែលខ្លះបានបន្តការសិក្សានៅទីក្រុងភ្នំពេញ និងខ្លះទៀតក៏បានទៅរៀនបន្តនៅបរទេស បាននាំមកនូវកិត្តិយស និងមោទនភាពជូនក្រុមគ្រួសារ និងសង្គមជាតិ។ ការថ្លែងរបស់ឯកឧ្តម រដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន

    July 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ក្រសួងមហាផៃ្ទ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីក្រោមឱវាទដែលបានប្រព្រឹត្តកំហុសឆ្គង។ កន្លងមករដ្ឋបាលឃុំ សង្កាត់បានខិតខំយកចិត្តទុកដាក់អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការគាំទ្រពីទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹង កិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងមហាផ្ទៃបានពិនិត្យ និងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្ត ទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាម គោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាក់ស្តែង

    July 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបមួយដែលកំពុងកើតមានឡើងនៅសមុទ្រចិនខាងត្បូង បាននិងវិវត្តទៅជាព្យុះត្រូពិក ឈ្មោះទ្រី (Tropical Depression THREE) នឹងរំកិលទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គដែលនឹងបណ្តាលឱ្យសម្ពាធទាបនិងរបបខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៧,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម

    July 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាងក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យា បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយក៏មានការថតរូបភាពវីដេអូសកម្មភាពមន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង បានដឹកម៉ូតូចំនួន០៥គ្រឿងនៅលើរ៉ឺម៉ក និងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានដែររឺទេ?។ ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ សរុប០៤នាក់ ឈរជើងគោលដៅខាងលើឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ មន្រ្តីទាំងនេះបានបំភ្លឺឲ្យដឹងថាម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឲ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេ ខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឲ្យម៉ូតូរ៉ឺម៉កនោះឱ្យឈប់

    July 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងអំពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិលឆ្នាំ២០២៤​ ដេីម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការ​ និងដេីម្បីអនុវត្តការតំឡេីងថ្នាក់បានទាន់ពេលវេលា។ ក្រសួងមុខងារសាធារណៈ បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិត សញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។ ដើម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល និងដើម្បីអនុវត្តការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រឱ្យបានទាន់ពេលវេលា សូមក្រសួង ស្ថាប័ន ដែលមិនទាន់បានលើកសំណើ សូមរួសរាន់រៀបចំ និងដាក់ ស្នើមកក្រសួងមុខងារសាធារណៈ ឱ្យបានត្រឹមដំណាច់ខែសីហា និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖

    July 16, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ)រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម ៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍

    July 16, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មាន ជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងប្រវែងជាង២០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។ ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។ មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ

    July 16, 2024