Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ ថ្មីៗនេះក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។ មន្ត្រីជលផលបានបញ្ជាក់ថា វត្តមានជ្រូកទឹកមករស់នៅនេះ បានបង្ហាញថាមជ្ឈដ្ឋានសមុទ្រខេត្តកំពត សំបូរធនធាន និងជីវៈចម្រុះច្រើន មានទីជម្រក សំបូរចំណីអាហារ និងមានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ និងសត្វជិតផុតពូជ។ នេះបើយោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា កន្លងទៅថ្មីនេះ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលទៀត បានមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។ លោកបានបន្តថា វត្តមានជ្រូកទឹកនេះ ធ្វើឲ្យយើងដឹងថា

    July 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ រំលងបានប៉ុន្មានម៉ោងត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ទៀត។ ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១.ឈ្មោះ ភិន បូរី អាយុ១៩ឆ្នាំ ទី២.ឈ្មោះ សន

    July 15, 2024
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើងតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាឲ្យភូមិឃុំសង្កាត់មានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ ក្មេងទំនើង៧នាក់ ត្រូវបានកម្លាំងផែនព្រហ្មទណ្ឌនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាព ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះតាមដងផ្លូវយ៉ាងអនាធិបតេយ្យ និង បានយកដុំថ្មចាំគប់កញ្ចក់រថយន្តអ្នកដំណើរពេលរាត្រី នៅលើដងផ្លូវ ចន្លោះឃុំសឿ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋនិងអ្នកដំណើររងគ្រោះ កម្លាំងជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះស្រាវជ្រាវ និង ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់

    July 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ការបំផ្លាញដំណាំស្រូវកសិករក្នុងនេះដូចជា ដង្កូវហ្វូង បានបំផ្លាញស្រូវកសិករចំនួន១៨ខេត្តប្រមាណជាង២ម៉ឺនហិកតា និងរុយសវិញមានចំនួន ៥ខេត្ត ដែលបង្កផលប៉ះពាល់ស្រូវ ជាង៥ម៉ឺនហិកតា ប៉ុន្តែយ៉ាងណាការខូចខាតនេះមានទំហំតូចទេ។ ថ្លែងក្នុងពេលចុះពិនិត្យស្ថានភាព រុយស ស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករនៅខេត្តព្រៃវែង ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តម ងិន

    July 15, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម លោកជំទាវ មន្ត្រីជំនាញមកពីក្រសួង-ស្ថាប័ន និងតំណាងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ៖ ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០

    July 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញ ជាបន្តបន្ទាប់។ ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន៖ – រថយន្តទី១ ម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ – រថយន្តទី២ ម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ

    July 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ដោយបញ្ជាក់ថាមិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ។ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។ ការដង្ហែទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ពោលគឺ ការរចនាទីងមោងត្រូវធ្វើតាមរចនាប័ទ្មខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ព្រោះថា នៅតាមតំបន់ឬនិគមមួយចំនួន ការរចនារូបទីងមោងបានប្រាសចាកពីទម្រង់និងរចនាប័ទ្មរបស់ខ្មែរ ដោយអ្នកខ្លះរចនា ជារូបក្មេងទំនើង រូបមនុស្សកាន់កំប៉ុងស្រាបៀរ រូបអាសអាភាស ឬប្រើប្រាស់ឧបករណ៍ភ្លេងមិនសមស្រប ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមតំបន់មួយចំនួនទៀត គេបានប្រែក្លាយការដង្ហែទីងមោង ទៅជាចាក់ធុងបាស់ ទៅវិញ។ ដោយមានការយល់ច្រឡំនិងទទួលព័ត៌មានមិនច្បាស់លាស់ សារព័ត៌មានឬបណ្តាញសង្គមមួយចំនួន បានយករឿងនេះទៅផ្សព្វផ្សាយ

    July 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ៤,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ

    July 15, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលាខេត្តកំពត បានបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស លើកកម្ពស់វិស័យអប់រំឱ្យពោរពេញដោយសក្តានុពល បង្កើតបាននូវធនធានមនុស្ស និងធនធានធម្មជាតិ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះតទៅ នៅវិទ្យាល័យ ហ៊ុន សែនឈូក មិនអនុញ្ញាតឲ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុងបរិវេនសាលាទេ ខណៈដែលសិស្សានុសិស្សរីករាយគាំទ្រចំពោះវិធានការនេះ។ នាយកវិទ្យាល័យ ហ៊ុន សែន ឈូក លោក សេង សុភា បានប្រាប់ឱ្យដឹងថា យោងតាមលិខិតណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការកំណត់ការប្រើប្រាស់ គ្រឿងបរិក្ខាអេឡិចត្រូនិក នៅក្នុងថ្នាក់រៀន និងបរិវេណសាលា និងស្របតាមស្មារតីប្រជុំរបស់គណៈគ្រប់គ្រងសាលា

    July 13, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានប្រាប់ឱ្យដឹថា ក្រោយពីបានទទួលការណែនាំពីក្រសួងធម្មការ និងសាសនា លោកបានធ្វើការផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសាសនា ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ឱ្យត្រៀមលក្ខណៈចូលរួមអបអរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា វេលាម៉ៅង៩ និង ៩នាទីព្រឹក ដោយគ្រប់វត្តអារាម ព្រះវិហារសាសនាទាំងអស់ ត្រូវចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាតបរិស្ថានទីធ្លាតាមគ្រឹះស្ថានសាសនានីមួយៗឱ្យបានស្អាត និងត្រូវវាយរគាំង ទូងស្គរ

    July 13, 2024