Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរលេងកំសាន្ត ជាពិសេសទោចក្រយានយន្ត កង់បី ទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវសំរាប់ទោចក្រយានយន្ត ក៏ដូចជាបងប្អូនដែលបើកបរម៉ូតូកង់បី ត្រូវយកចិត្តទុកដាក់ ពេលធ្វើការបត់ឆ្វេងបត់ស្តាំ សូមឱ្យមានការធ្វើសញ្ញា និងមើលមុខមើលក្រោយឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្លាស់ប្តូរទិស

    July 13, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដី ជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះឱ្យបានជ្រាបថា៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា «មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង» ស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលកសមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងន័យនេះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់

    July 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ខៀវ ចិន្ដារ័ត្ន បានឈ្នះមេដាយមាសទី១ជូនជាតិ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) លើកទី២ ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កីឡាការិនីម្ចាស់មេដាយមាសទី១របស់កម្ពុជារូបនេះបានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដោយនិយាយទាំងទឹកភ្នែក។ ខៀវ ចិន្ដារ័ត្ន និយាយបែបនេះថា ៖«ខ្ញុំពិតជារំភើបណាស់ មិននឹកស្មានថា ខ្ញុំអាចធ្វើបាន។ ខ្ញុំអរគុណលោកគ្រូខ្លាំងណាស់ ដែលបានផ្តល់ឱកាសដល់ខ្ញុំ។ គេប្រាប់ខ្ញុំថា ខ្ញុំចាស់ហើយ ខ្ញុំតូចណាស់

    July 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដី អំពាវនាវ និងណែនាំ ៥ ចំណុច ដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក អំឡុងពេលសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រសួងសាធារណការ សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពាន

    July 13, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីក្មេងទំនើង(បង្ហោះម៉ូតូ) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវថតបានរូបភាពសកម្មភាពខាងលើ រួចយកមកផ្សព្វផ្សាយក្នុងបណ្តាញសង្គម។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ ដើម្បីយកមកចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    July 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង នាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ E២៨ ផ្លូវ MK8 បុរីមង្គលភ្នំពេញ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    July 12, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមកាចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដាស្អែកនេះ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំប្រភេទផ្សេងទៀត សរុបប្រមាណ១៥០គ្រឿង នឹងបង្ហាញខ្លួននៅ Pub street រួមជាមួយការប្រគុំតន្ត្រីនៅពេលរាត្រីដែលមានវត្តមានតារាចម្រៀងល្បីៗ។ ការរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ស្របពេលដែល ក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរ ជាតិ

    July 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនីតិវិធី បានចូលរួមជាមួយមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្រាវជ្រាវនិងកោះអញ្ជើញប្រជាពលរដ្ឋចំនួន២នាក់ មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា ករណីថតសកម្មភាពរាំបញ្ចេញកាយវិការមិនសមរម្យ(របៀបបែកស្លុយ) នៅក្នុងសារមន្ទីរជាតិភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ សកម្មភាពទាំងនេះ ត្រូវបានថតយកទៅបង្ហោះជាសាធារណៈក្នុងគណនីតិកតុក(TikTok)របស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណីជាតិ សណ្តាប់ធ្នាប់សង្គម និងរងការរិះគន់ពីមហាជន។ បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំណែនាំ ម្ចាស់គណនីទាំង២រូបបានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន និងសុំការអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យាមិនបង្កើតនូវសកម្មភាពអវិជ្ជមានទាំងនេះជាលើកទី២ឡើយ៕ ប្រភព​៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ Heritage Protection Police Department​

    July 12, 2024
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្ដេជ្ញាចិត្ត និងដាក់ ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបក្រុមក្មេងទំនើងបងតូចបងធំ ដែលតែងតែបង្កភាពអនាធិបតេយ្យនៅតាមទីប្រជុំជនសួនច្បារ និងទីសារធារណៈឱ្យអស់ ចេញពីក្នុងមូលដ្ឋានខេត្ត។ ​ឯកឧត្តមលើកឡើងបែបនេះ​ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០២ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋបាល ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ

    July 12, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    July 12, 2024