ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជន២នាក់ដែលរាំបែ-កស្លុយក្នុងសារមន្ទីរជាតិភ្នំពេញ ហើយបង្ហោះក្នុងTikTok ត្រូវមន្រ្តីជំនាញកោះហៅមកអប់រំ និងមិនឱ្យមានជាលើកទី២

    BY Khmernote Media July 12, 2024
    យុវជន២នាក់ដែលរាំបែ-កស្លុយក្នុងសារមន្ទីរជាតិភ្នំពេញ ហើយបង្ហោះក្នុងTikTok ត្រូវមន្រ្តីជំនាញកោះហៅមកអប់រំ និងមិនឱ្យមានជាលើកទី២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនីតិវិធី បានចូលរួមជាមួយមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្រាវជ្រាវនិងកោះអញ្ជើញប្រជាពលរដ្ឋចំនួន២នាក់ មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា ករណីថតសកម្មភាពរាំបញ្ចេញកាយវិការមិនសមរម្យ(របៀបបែកស្លុយ) នៅក្នុងសារមន្ទីរជាតិភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

    សកម្មភាពទាំងនេះ ត្រូវបានថតយកទៅបង្ហោះជាសាធារណៈក្នុងគណនីតិកតុក(TikTok)របស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណីជាតិ សណ្តាប់ធ្នាប់សង្គម និងរងការរិះគន់ពីមហាជន។

    បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំណែនាំ ម្ចាស់គណនីទាំង២រូបបានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន និងសុំការអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យាមិនបង្កើតនូវសកម្មភាពអវិជ្ជមានទាំងនេះជាលើកទី២ឡើយ៕

    ប្រភព​៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ Heritage Protection Police Department​

    Share This Post: