- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា គិតមកដល់ពេលនេះ ៤យប់ ៥ថ្ងៃហើយ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទង កងកម្លាំងចម្រុះកម្ពុជារកមិនទាន់ឃើញនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មកដល់ព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដានេះ មិនទាន់រកឃើញនៅឡើយនោះទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី អង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ
July 16, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដោយសារតែភ្លៀងធ្លាក់រយៈពេលពីរបីថ្ងៃជាប់គ្នានៅស្រុកសណ្ដាន់ ធ្វើឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសែន ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងផ្លូវកៅស៊ូជាច្រើនកន្លែង។ កាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ ព្រមទាំងក្រុមការងារ បានចុះពិនិត្យមើលផ្លូវមួយចំនូនដែលទឹកហូរច្រោះដោយសារជំនន់ទឹកភ្លៀងនៅផ្លូវលំបឹងក្រញ៉ាក និងផ្លូវក្រាលកៅស៊ូនៅចំណុចបឹងម្រឹក ភូមិងន ឃុំងន និងអញ្ជើញទៅមើលការជួសជុលស្ពានមួយកន្លែងស្ថិតនៅភូមិពពឹង ឃុំមានជ័យ ដែលកំពុងសាងសង់ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យ និងមេឃុំ ព្រមទាំងសហគមន៍។ ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្ពានដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនិងទឹកស្ទឹងសែននោះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំ ភូមិត្រូវចុះពិនិត្យស្ថានភាពជាក់ស្ដែងជាប្រចាំព្រោះថារហូតមកដល់ពេលនេះភ្លៀងនៅបន្តធ្លាក់ នៅស្រុកសណ្ដាន់រៀងរហូត។ ករណីនេះបណ្ដាលឱ្យផ្លូវ លូជាច្រើនកន្លែងត្រូវបានទឹកហូរកាត់ និងបាក់ស្រុត
July 16, 2024 - ព័ត៌មានជាតិឱកាស! ធនាគារជាតិនៃកម្ពុជា ប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា «ក» ចំនួន ១០រូប
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋាន គោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា “ក” ចំនួន ១០រូប។ បេក្ខជនដែលបានជាប់ជាស្ថាពរក្នុង ការជ្រើសរើសនេះ នឹងបំពេញតួនាទីជាសេដ្ឋវិទូ និងត្រូវចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ វិភាគស្ថានភាពសេដ្ឋកិច្ច និងរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ។ បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌនៃការជ្រើសរើសដូច ខាងក្រោម៖ ១. មានសញ្ជាតិខ្មែរ ២. មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ផ្នែកសេដ្ឋកិច្ច
July 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលកម្ពុជា២០នាក់បានឈ្នះមេដាយសរុប ១៧គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៧ ពីការប្រកួត WDSF World Challenge Cup Rising Star Latin & Standard 2024/WDSF International Open Latin & Standard 2024/KTOC Cup 2024
July 16, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដីតំបន់បី នៅក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអំពាវនាវប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ ចំពោះជនណាមកទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលរួច។ ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានចុះសាកសួរសុខទុក្ខ
July 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។ ការប្រសិទ្ធនាមជា មហាវិថី ស៊ី ជីនពីងនេះ ត្រូវបានសម្តេចមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងភាគីស្ថានទូតចិនប្រចាំនៅកម្ពុជាសម្ពោធជានិមិត្តរូបកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាពរាជធានីភ្នំពេញ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះថា ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី
July 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គម ដើម្បីមកបំភ្លឺ ករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា «ករណីកូនៗឪពុកត្រូវបានគេគម្រាម រៀបចំផែនការកំចាត់ឪពុកហើយ»។
July 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា អាជ្ញាធរត្រូវការជ្រើសរើសបុគ្គលិកចំនួន ០៨រូប ដើម្បីចូលបម្រើការងារនៅអាជ្ញាធរអគ្គិសនីកម្ពុជា។ * លក្ខខណ្ឌរួមសម្រាប់បេក្ខជនទាំងអស់ត្រូវមាន៖ -បេក្ខជនទាំងពីរភេទ សញ្ជាតិខ្មែរ មានអាយុចាប់ពី ២២ឆ្នាំ ដល់ ៣៥ឆ្នាំ -បេក្ខជនត្រូវមានកាយសម្បទាមាំមួន មិនមានជំងឺពាក់ព័ន្ធនឹងស្មារតី ឬគ្រឿងញៀន និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម -ត្រូវមានលិខិតបញ្ជាក់សុខភាព និងកិរិយាមាយាទ -មានឆន្ទៈ ភាពស្មោះត្រង់ និងក្រមសីលធម៌បំពេញការងារ ដោយយកចិត្តទុកដាក់ -មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត ភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
July 15, 2024 - សង្គម
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើសហគ្រិនខ្មែរលោកស្រី នុត សម្ផស្ស ដែលកែច្នៃផលិតផលថែរក្សាស្បែកផលិតចេញពីស្ពៃក្រញាញ់កសិករខ្មែរ ឱ្យក្លាយជា សាប៊ូដុំលាងមុខ, សាប៊ូទឹកដុសខ្លួនធម្មជាតិ និង សាប៊ូកក់សក់ ដែលផលិតផលទាំងនេះ ចេញពីរោងចក្រកូនខ្មែរ ដែលមានស្តង់ដា ISO, GMP & HALAL ក្នុងនោះឃើញមាននិស្សិតកម្ពុជាចំនួន ១០០នាក់ ចាប់អារម្មណ៍ និងបានស្ម័គ្រចិត្តមកជួយផលិតសាប៊ូស្ពៃក្រញាញ់នេះផងដែរ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ នុត សម្ផស្ស / Nut Samphois នៅថ្ងៃទី១៣ ខែកក្កដានេះ បានបញ្ជាក់ថា៖ «និស្សិតចំនួន ១០០នាក់ស្ម័គ្រមកជួយផលិតសាប៊ូស្ពៃ ថ្ងៃនេះនាងខ្ញុំរំភើបចិត្តឥតឧបមាដែលមានប្អូនៗនិស្សិតដែលគាំទ្រកសិផល
July 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា និស្សិតកម្ពុជាមកពី៩សាលាបច្ចេកទេសមានសមត្ថភាពផលិតរ៉ូបូតជាច្រើនគ្រឿងដោយខ្លួនឯង ដែលជួយជាកម្លាំងដល់កសិករក្នុងមុខរបរធ្វើស្រែ។ រ៉ូបូតដែលនិស្សិតកម្ពុជាផលិតបានហើយយកមកចូលរួមប្រកួតនៅក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ធ្វើសកម្មភាពតាមរយៈការបញ្ជាដោយប្រព័ន្ធអេអាយ។ រ៉ូបូតនោះ អាចជួយការងារចំនួន៣ផ្នែក ដល់កសិករគឺ ស្ទូងសំណាប ច្រូតកាត់ស្រូវ និងការប្រមូលផលស្រូវយកទៅទុកដាក់។ យោងទៅតាមសកម្មភាពបញ្ជារ៉ូបូត នៅក្នុងពេលប្រកួត នៅឯសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ យើងឃើញថា រ៉ូបូតធ្វើសកម្មភាពយ៉ាងលឿនរហ័ស។ គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតរ៉ូបូតនេះ មានការចូលដោយថ្នាក់ដឹកនាំកំពូលចំនួន៣ក្រសួងគឺ រដ្ឋមន្ត្រីក្រសួងព័ត៌មាន,រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តម
July 15, 2024












