ព័ត៌មានជាតិ

ឱកាស! ធនាគារជាតិនៃកម្ពុជា ប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា «ក» ចំនួន ១០រូប

BY
Khmernote Media
July 16, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋាន គោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា “ក” ចំនួន ១០រូប។

បេក្ខជនដែលបានជាប់ជាស្ថាពរក្នុង ការជ្រើសរើសនេះ នឹងបំពេញតួនាទីជាសេដ្ឋវិទូ និងត្រូវចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ វិភាគស្ថានភាពសេដ្ឋកិច្ច និងរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ។ បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌនៃការជ្រើសរើសដូច ខាងក្រោម៖

១. មានសញ្ជាតិខ្មែរ
២. មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬធនាគារ
៣. មានចំណេះដឹងភាសាអង់គ្លេស (IELTS ៦.០)
៤. មានបទពិសោធន៍ក្នុងការស្រាវជ្រាវ និងវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៥. មានសុខភាពល្អ។

បេក្ខជនអាចមកទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិកនៃ ធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ចន្លោះពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៥:០០ រសៀល រៀងរាល់ថ្ងៃធ្វើការ ឬតាមរយៈលេខ ទូរសព្ទ ០២៣ ៧២២ ២២១/០៨១ ៨៧៧ ២២៧។

– កាលបរិច្ឆេទទទួលពាក្យប្រឡង៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
– កាលបរិច្ឆេទឈប់ទទួលពាក្យប្រឡង៖ ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១១៖០០នាទី
– កាលបរិច្ឆេទប្រឡងនិងការធ្វើសម្ភាសន៍៖ ជូនដំណឹងពេលក្រោយ ៕

ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

Share This Post: