- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ករណី «បុកមនុស្សឱ្យបាត់បង់ជីវិត បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ។ ប្រភពខាងលើបានបន្តថា សំណុំរឿងចរាចរណ៍សរុបទូទាំងប្រទេសចំនួន ៣៤៦០ ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសបើកយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។ ចំពោះ សំណុំរឿងចរាចរណ៍ ដែលមានមុនពេលប្រកាសបើកយុទ្ធនាការចំនួន ១០៤១, តុលាការបាន ដោះស្រាយចំនួន ៨៩៣
July 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនថា នៅពេលជួបប្រទះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គមប្រជាពលរដ្ឋអាចប្រើវិធី៤យ៉ាង ដែលអាចអោយប្រជាពលរដ្ឋជៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ ដោយមិនដឹងខ្លួន។ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមការងារបណ្តាញផ្សព្វផ្សាយតាមអ៉ិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី១២កក្កដានេះថា ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖ ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ, ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាននិងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត, ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី
July 12, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយលើកឡើងថា ដើមឈើធំៗល្មមស្រស់ស្អាតជាអត្តសញ្ញាណជាតិ ជាប្រភេទឈើរបស់កម្ពុជាចំនួន២៦០០០ដើម កំពុងដាក់ដាំក្នុងក្រុងសៀមរាប សូមពុកម៉ែបងប្អូនចូលរួមជួយថែរក្សា មេត្តាជួយស្រោចទឹកព្រឹកល្ងាច ដើម្បីជាម្លប់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសលើកសម្រស់ក្រុងយើងនិងបង្កើតម្លប់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។ សូមចូលរួមបំពេញក្តីស្រមៃបៃតងនៃខេត្តសៀមរាបយើង។ សម្រាប់សកម្មភាពជាក់ស្តែង នៅតាមបណ្តាសង្កាត់នានា ក្នុងក្រុងសៀមរាប ក៏កំពុងដាំកូនឈើនៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសមុខផ្ទះដែលបានដាំកូនឈើនេះ សូមជួយថែរក្សាថែទាំកូនឈើដែលដាំឱ្យបានល្អ ដើម្បីបង្កើនសោភ័ណភាព ប្រែក្លាយជាក្រុងបៃតង និងជាការចូលរួមកាត់បន្ថយការកើនឡើងនៃកម្ដៅក្នុងទីក្រុងផងដែរ រួមគ្នាស្រឡាញ់ថែរក្សាការពារដើមឈើ និងចូលរួមដាំដុះកូនឈើ។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់បន្ថែមទៀតថា កុំចោលកាកសំណល់សំរាម
July 12, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកក្កដា បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសយកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យ របស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាល ថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ
July 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល គណៈកម្មការបានសម្រេចលើការរៀបចំជាច្រើន ដើម្បីរៀបចំការប្រឡងប្រជែង ស្របតាមនិយាមដែលបានដាក់ចេញ ហើយស្របតាមគោលការណ៍ដែលធានាដល់គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ដោយមានភាពចាំបាច់ គណៈកម្មការអន្តរក្រសួងបានសម្រេចលើកពេលប្រឡងចំនួន១ថ្ងៃ ពោលគឺត្រូវលើកពេលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ ទៅប្រឡងនាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ។ មុននឹងឈានចូលទៅដល់ការសម្រេចចិត្តផ្លាស់ប្តូរពេលវេលារយៈពេល ១ថ្ងៃនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានគិតគូរពិចារណា
July 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងវិញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប របស់ក្រសួងបរិស្ថាន ដូចមានរាយនាមខាងក្រោម៖ ១-លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ ២-លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ ប្រភព៖
July 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ
July 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩យប់នៅចំណុចក្បែរក្រសួងរៀបចំដែនដី នគរូបណីយកម្មនិងសំណង់ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយ ខណ្ឌប្ញស្សីកែវ ឈ្មោះថន ស្រី បានឈ្លោះប្រកែកពាក្យសម្ដីរឿងកន្លែងលក់ដូរជាមួយឈ្មោះ រ៉ន ផល ដែលជាអ្នកលក់ដូរក្បែរគ្នា ហើយអ្នកទាំងពីរបានវាយប្រតាយប្រតប់គ្នាទៅវិញទៅមកក៏រអិលធ្លាក់ទឹកប្រឡាយ ឃើញដូច្នោះបក្ខពួកទាំងសងខាងបានចូលទៅជួយវាយគ្នាទៅវិញទៅមកបន្ថែម បណ្ដាលឲ្យរងរបួសទាំងសងខាង។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមឃាត់បំបែកគ្នា និងបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍តែម្ដងនិងបន្តបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីសាកសួរតាមនីតិវិធី។ ក្រោយពីសមត្ថកិច្ចសាកសួរភាគីជម្លោះសងខាងរួចហើយ ដោយអនុវត្តតាមបញ្ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនជម្លោះទាំងពីរក្រុមសរុប៦នាក់ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រសួងបានចែកកូនឈើចម្រុះជិត ៤ម៉ឺនដើម ជូនប្រជាពលរដ្ឋ ថ្ងៃទី១ នៃពិព័រណ៍ «ពន្លកបៃតង»ពោលគឺការចែកនេះធ្វើដូចតាមការគ្រោងទុក។ ការចែកកូនឈើចម្រុះនៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រសួងបរិស្ថាន រួមជាអង្គការដៃគូ បានចែកកូនឈើចម្រុះចំនួន ៣៥,០០០ដើម ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ក៏បានត្រៀមកូនឈើចម្រុះចំនួន ៣៥ម៉ឺនដើម សម្រាប់ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិថ្លៃ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។ អ្នកនាំពាក្យក្រសួងបរិស្ថាន
July 11, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ទ ដែលការដាំនេះរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាពលោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានអ្នកចូលរួមជាង ២០០នាក់។ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា
July 11, 2024












