Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦២,១១%ហើយ។ បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិបរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ ក្រសួងសុំការយោគយល់

    July 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន នៅតាមបណ្តាសង្កាត់ នៃខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញរួមមាន៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ១១០មម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាយប់ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ២.គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មម សង្កាត់ព្រៃស ខណ្ឌដង្កោ នាយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ៣. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ២២៥មម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះ

    July 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្មេងទំនើងមួយក្រុមដែលមានឈ្មោះថាក្រុម P.T មានគ្នាចំនួន ៩នាក់ បានធ្វើសកម្មភាពដកខ្សែក្រវ៉ាត់ និងមួកការពារ ដេញវាយក្មេងលក់សណ្តែកដី នៅចំណុចសួនវង្វេងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែត្រូវបានសន្តិសុខកោះពេជ្រ ធ្វើការបង្អាក់និងដេញឃាត់ទុករហូតធ្វើឱ្យសន្តិសុខដួលម៉ូតូរបួសធ្ងន់ធ្ងរចូលមន្ទីរពេទ្យ។ ជាលទ្ធផលនៃភាពក្លាហានរបស់ក្រុមP.T ទាំងនេះ ក៏ត្រូវបានអាវុធហត្ថខណ្ឌចំការមន សហករណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ តាមធ្វើការឃាត់ខ្លួនបក្ខពួកបានចំនួន ០៥នាក់ យកទៅហាត់កីឡា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងអន់ចង់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ ឬករណីល្មើសច្បាប់ផ្សេងៗ

    July 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB ) បានធ្វើការជូនដំណឹងអំពីកូនអណ្តើកដែលទើបញាស់មួយផ្សេងទៀតថ្មីៗនេះ ជាអណ្តើកក្អែកបានញាស់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌលសម្រាប់ការអភិរក្សជីវៈចម្រុះអង្គរ Angkor Centre for Conservation of Biodiversity (ACCB) នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ អណ្តើកក្អែកជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិ និងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។

    July 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំដល់មន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត ស្តីពីការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមទីវត្តអារាមសាសនា នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង ៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    July 9, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានការបាត់ក្មេងស្រីចំនួន ៣នាក់ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៨ និង៥០នាទី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដល់ទីតាំងក្មេងស្រី៣នាក់លង់ទឹក ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចាត់ចែងកងកម្លាំងរាវរកសពក្មេងស្រីរងគ្រោះ។ ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាំយកថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ឧបត្ថម្ភ១គ្រួសារ ៥លានរៀល។ តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី៨ ខែកក្កដា

    July 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយ លោកវរសេនីយ៍ឯក អេង

    July 9, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់ពីហេតុអ្វីបានជាត្រូវការត្រួតពិនិត្យបច្ចេកទេសប្រព័ន្ធផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ (សូឡា) ភ្ជាប់មកបណ្តាញអគ្គិសនីជាតិ? ដោយក្នុងសំណេរ ឯកឧត្តម បានលើកឡើងថា «ពន្លឺព្រះអាទិត្យ ខ្យល់ គឺជាថាមពលកកើតឡើងវិញ ប្រភេទអថេរ (Variable) ដែលកម្លាំងផលិតប្រែប្រួលតាមធម្មជាតិ មិនជាប់ថេរតាមតម្រូវការ ហើយពុំអាចគ្រប់គ្រងបាន បើដាក់បញ្ចូលច្រើនលើសលប់ទៅក្នុងប្រព័ន្ធជាតិ នឹងបង្កឱ្យមានបញ្ហា អស្ថិរភាពដល់បណ្ដាញជាតិ ឈានទៅមិនអាចប្រើប្រាស់អគ្គិសនីទាំងអស់គ្នា ដែលបណ្តាលឱ្យមានវិបត្តិធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចជាតិ ហើយត្រូវការចំណាយថវិកាលើសលប់ទៅលើប្រភពអគ្គិសនីផ្សេងដើម្បីយកមកជួយទប់ទល់បំពេញបន្ថែមជំនួស។ ម៉្យាងវិញទៀតក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកជួសជុលបណ្តាញអគ្គិសនី អ៊ិនធើណែត ទូរស័ព្ទ ទូរទស្សន៍

    July 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបាត់បង់ជីវិត ២ករណីបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅ ខេត្តកំពង់ឆ្នាំង ក៏បានស្លាប់

    July 9, 2024
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា

    July 8, 2024