- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ – សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម
July 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋទូទៅ ដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ផ្ទាំង ឬធុនមធ្យមប្រហែល២០ផ្ទាំង ដែលគ្របដណ្ដប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ម៉ែត្រការ៉េ មិនតម្រូវឱ្យបង់ថ្លៃអគ្គិសនីបម្រុង ឬប៉ះប៉ូវនោះឡើយ។ ដោយឡែក ចំណែកឯថ្លៃប៉ះប៉ូវ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នក ប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ អគារធំៗ ដែលចង់ដាក់ដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និងធំប៉ុណ្ណោះ។ តាមអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា
July 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគ ត្រីក្រពត។ ថ្មីៗនេះ នៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹក ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ
July 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ លើក្មេងប្រុសអាយុ ៣ឆ្នាំ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើក្មេងប្រុសអាយុ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ
July 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយកសិករ ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃបំផ្លាញផលដំណាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រី អំពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ។ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី
July 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣ កែងផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ
July 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះភាព លេចធ្លោ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុមហ៊ុន CRBC ជាពិសេសនាពេលចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដែល ជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុន មួយនេះពិនិត្យ សក្ដានុពលថ្មីៗ ដើម្បីពង្រីក ការវិនិយោគបន្ថែមទៀតផងដែរ។ ក្នុងឱកាសទទួលជួបជាមួយលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា
July 6, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សប្បុរសជនមកពីប្រទេសអូស្ដ្រាលី បានសហការជាមួយអង្គការសមាគមរួបរួមគ្នា ប្រឆាំងភាពក្រីក្រ ហៅកាត់ថា PAPA បានសាងសងផ្ទះមួយខ្នងជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងងាយរងគ្រោះ នៅក្នុងភូមិត្បែងកើត ឃុំត្បែងស្រុក បន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ពួកគាត់។ លោក មុត យស់សា ប្រធានអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះថា ផ្ទះដែលបានសាសង់ជូនប្រជាពលរដ្ឋខ្វះខាតនេះ មានទំហំ៧ គុណនឹង ៩ម៉ែត្រ ធ្វើពីថ្មប្រក់សង្កសី ដែលបានថវិកាមកពីមូលនិធិក្រុមហ៊ុនទេសចរណ៍ Manic Tour អង្គការប៉ាប៉ា និងមួយចំនួនទៀតជាវិភាគទានបានមកពីអាជ្ញាធរមូលដ្ឋាន
July 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងថ្ងៃពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនៅមុខទីស្តីការក្រសួងបរិស្ថាន កូនឈើយ៉ាង ហោចណាស់១លាន៣សែនដើម នឹងត្រូវចែកជូនពលរដ្ឋដែលចូលមកទស្សនាដោយ ឥតគិតថ្លៃដើម្បីបានយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា។ សម្រាប់ពលរដ្ឋដែលចូលរួមនឹងទទួលបានកូនឈើក្នុងម្នាក់ យ៉ាងតិច១០ដើមចុះក្រោមផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ គឺជាផ្នែកមួយក្នុងយុទ្ធនាការដាំកូនឈើយ៉ាងតិច
July 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន ៥៤,៨០% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តចំនួន០៨ឆ្នាំ (២០១៨-២០២៦) និង អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ហិរញ្ញប្បទាននេះ ប្រើប្រាស់សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ
July 5, 2024












