Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 បានឱ្យដឹងថា ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយ២១គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ អត្តពលិកជាតិទាំង១២រូបដែលត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ខាងលើប្រជែងបានមេដាយមាស៩គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៨គ្រឿង។ ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបញ្ជាក់ថា៖ យើងមានមោទនកភាពយ៉ាងខ្លាំងចំពោះក្រុម។ សមត្ថភាពដ៏ល្អ និងជោគជ័យជាបន្តបន្ទាប់ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងបង្ហាញពីការលះបង់ ក៏ដូចជាការប្រឹងប្រែងរបស់ពួកគេ។

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រី អាយុ៥ឆ្នាំ ប្រភេទហាស់៥ អ៊ុន១ (H5N1) ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា មានជំងឺផ្តាសាយបក្សី កើតលើក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) កំពុងសិក្សាស្រាវជ្រាវលើប្រធានបទមួយស្តីពី “ការលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពនៅកម្ពុជា” ដោយធ្វើការសិក្សានៅភូមិបណ្តែតទឹកបឹងទន្លេសាប ក្រោមគម្រោងកែលម្អការអប់រំថ្នាក់ក្រោយឧត្តមសិក្សា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារពិភពលោក។ បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺផ្តោតសំខាន់លើការកែលម្អការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព ដែលសមស្របទៅនឹងបរិបទសង្គមសេដ្ឋកិច្ច និងបរិស្ថាន នៅតំបន់ភូមិបណ្តែតទឹក នៃបឹងទន្លេសាប ក្នុងនោះមានគោលបំណងសំខាន់ៗ ដែលនឹងធ្វើការស្រាវជ្រាវរួមមាន៖ (១) ការវិភាគ

    July 8, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសស្រាវជ្រាវរកអ្នកមានអំណាច នៅពីក្រោយការជួញដូរសារធាតុខុសច្បាប់ ចំនួន២០គីឡូក្រាមកាលពីថ្មីៗនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ «នៅព្រំដែនកម្ពុជា-វៀតណាម មានជនជាតិស្បែកខ្មៅនីហ្សេរីយ៉ាម្នាក់

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារី ដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឱ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច៦%នៅឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។ សូមបញ្ជាក់ជូនថា តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ចំនួន

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពី ទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។

    July 8, 2024
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពិល និងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផល៖ ១ -ចំណុចចំណោទពពេល និយាមកា 378596-1337858ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿងដឹកឈើអាលេខ២ ចំនួន៩៦សន្លឹកស្មើរនឹង៣.៦០០ម៉ែត្រីគុណ និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿងដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើរ០.៣៦០ម៉ែត្រត្រីគុណ។ ២-ចំណុចតាសៃត្រង់និយាមកា372908-1327720បាន៖ ដកហូតប្រមូលយកកាំភ្លើងAK47 ចំនួន០១ដើម

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តតាកែវ (០៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤)។ រុក្ខទិវា ៩ កក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខ-ទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    July 8, 2024
  • ព័ត៌មានជាតិ

    រាជធនានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសមន្ត្រី បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សិស្ស និស្សិតទាំងពីរភេទ និងសាធារណៈជនឱ្យបានជ្រាបថា ក្រសួងមហាផ្ទៃ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក-លក្ខខណ្ឌនៃការជ្រើសរើស៖ -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ -មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងក្រុងរុនតាឯកតេជោសែន និងស្រុកជាប់ព្រំប្រទល់ (ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង) និងបេក្ខជន បេក្ខនារី ដែលបានផ្លាស់ប្តូរទីលំនៅពីសង្កាត់គោកចក សង្កាត់ស្លក្រាម និងសង្កាត់នគរធំ

    July 8, 2024