ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងមហាផ្ទៃ ប្រកាសប្រឡងជ្រើសរើសមន្ត្រី បម្រើការងារនៅ«អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន»

    BY Khmernote Media July 8, 2024
    ឱកាសល្អ! ក្រសួងមហាផ្ទៃ ប្រកាសប្រឡងជ្រើសរើសមន្ត្រី បម្រើការងារនៅ«អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន»

    រាជធនានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសមន្ត្រី បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

    ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សិស្ស និស្សិតទាំងពីរភេទ និងសាធារណៈជនឱ្យបានជ្រាបថា ក្រសួងមហាផ្ទៃ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

    ក-លក្ខខណ្ឌនៃការជ្រើសរើស៖

    -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ
    -មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងក្រុងរុនតាឯកតេជោសែន និងស្រុកជាប់ព្រំប្រទល់ (ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង) និងបេក្ខជន បេក្ខនារី ដែលបានផ្លាស់ប្តូរទីលំនៅពីសង្កាត់គោកចក សង្កាត់ស្លក្រាម និងសង្កាត់នគរធំ ក្នុងក្រុងសៀមរាបទៅរស់នៅអចិន្ត្រៃយ៍នៅ ក្រុងរុនតាឯកតេជោសែន
    -មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស
    -មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន)
    -មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់
    -បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង និងនារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់
    -មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុពី១៨ឆ្នាំដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

    ខ- កាលបរិច្ឆេទ និង ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យ៖

    -ផ្តល់ពាក្យនិងទទួលពាក្យ៖ ចាប់ពីថ្ងៃ៨ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ (ពាក្យផ្តល់ជូនដោយ ឥតគិតថ្លៃ)

    -ទីកន្លែង៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

    គ-កាលបរិច្ឆេទនិងមណ្ឌលប្រឡង៖ ជូនដំណឹងនៅពេលក្រោយ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay