ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសរកឃើញជំងឺផ្តាសាយបក្សី«H5N1» លើក្មេងស្រីម្នាក់ នៅស្រុកគិរីវង្ស ខេត្តតាកែវ

    BY Khmernote Media July 8, 2024
    ក្រសួងសុខាភិបាល  ប្រកាសរកឃើញជំងឺផ្តាសាយបក្សី«H5N1» លើក្មេងស្រីម្នាក់ នៅស្រុកគិរីវង្ស ខេត្តតាកែវ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រី អាយុ៥ឆ្នាំ ប្រភេទហាស់៥ អ៊ុន១ (H5N1) ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។

    ក្រសួងសុខាភិបាល សូមជម្រាបជូនថា មានជំងឺផ្តាសាយបក្សី កើតលើក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្មេងស្រីនេះ មានគ្រុនក្តៅ និងត្រូវជាបងជីដូនមួយ ក្មេងប្រុសអាយុ៣ឆ្នាំវិជ្ជមានកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងរស់នៅផ្ទះជាមួយគ្នា។ បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺមានអាការៈស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូ ពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុនចាប់ផ្តើមឈឺ នៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះ អ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រីបានប៉ះពាល់មាន់ងាប់។

    ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុង ប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay