ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ការគាំទ្រពេញទំហឹង ដល់វិនិយោគិន និងធុរជន

    BY Khmernote Media July 8, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ការគាំទ្រពេញទំហឹង ដល់វិនិយោគិន និងធុរជន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង។

    ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពី ទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។

    សម្តេចធិបតី ក៏ប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំងដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងកាន់តែច្រើន ដើម្បីបំបែកកំណត់ត្រាឆ្នាំមុនៗ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay