- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដាច់ស្រឡះពីគ្រឿងញៀនដោយមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។ សម្រាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទាំងជោគជ័យនិងអំណរសាទរនេះ សុទ្ធតែត្រូវការជាចាំបាច់ នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិលត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបិទបញ្ចប់វគ្គបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ
July 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងថ្ងៃបន្តបន្ទាប់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។ សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://forms.gle/RLS388vjpkv74Ran6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់។ សូមបញ្ជាក់ អ្នកដាក់ពាក្យចំនួន
July 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងរើសគ្រូបង្រៀនមត្តេយសិក្សា ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់។ ការបណ្តុះបណ្តាលមានរយៈពេល២ឆ្នាំ ចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នៅសាលាមធ្យមសិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង។ លក្ខខណ្ឌនៃការជ្រើសរើស ១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ២. បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
July 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បច្ចុប្បន្ន សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗមានទទឹងចាប់ពី១,៥ម៉ែត្រ រហូតដល់លូខ្លះមានទទឹង២,៥ម៉ែត្រទឹកហូរ (លូប្រអប់) ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងជាច្រើនខ្សែ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងការស្ថាបនាស្ថានីយ៍បូមទឹកតាមចំណុចសំខាន់ៗ ដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូបទាន់សភាពការណ៍ ជាហេតុធ្វើអោយតំបន់ខ្លះ មហាវិថី វិថី តីរៈវិថី ផ្លូវមួយចំនួនមានសភាពមិនការលិចទៀតទេ។ ដោយឡែកតំបន់មួយចំនួនទៀតបន្តលិចតែមានសភាពហូរលឿនជាងមុន ដោយលិចរយៈពេលខ្លីតាមរបាយទឹកភ្លៀងច្រើន រឺតិច ប្រចាំឆ្នាំ។ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ និងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធលូមេធំៗជូនប្រជាពលរដ្ឋ ដើម្បីរំដោះការជន់ទៅតាមចំណុច ដែលបន្តលិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមពិនិត្យពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស។ អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវដែក ក៏ដូចជាកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ អង្គប្រជុំខាងលើ បានពិនិត្យ
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២.៦ លាននាក់ បានមកទស្សនានៅប្រទេសកម្ពុជា កើនឡើង ២២.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ២.១លាននាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងចំណោមទេសចរជាង ២,៦លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី១ មានចំនួន៧៧ម៉ឺននាក់ កើន ៦,១% វៀតណាមចំនួន៥២ម៉ឺននាក់ កើនជិត៤០% ចិន៣២ម៉ឺននាក់កើនជាង ៤០%។ ឯកឧត្តម សុខ សូកេន
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថាMET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព ៕ ប្រភព៖ ក្រសួងវប្បធម៌
July 4, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ទឹកដោះគោស្រស់ ដែលលួចនាំចូលដោយខុសច្បាប់ចំនួន ៧១កេសស្មើនឹងចំនួន ១,៨៦៣ដប ត្រូវបានដុតបំផ្លាញចោលបន្ទាប់ពីធ្វើការបង្រ្កាបនិងដកហូតរួច។ ការបង្ក្រាប និងដកហូតនេះ ដោយអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានលោកវរសេនីយ៍ឯក យី យក់សាន
July 4, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់ផែនការតាមសាលា ពង្រឹងសិស្សនៅថ្នាក់បឋមសិក្សាឱ្យចេះអាន ចេះសរសេរអក្សរសាស្ត្រជាតិ និងពង្រឹងគណិតវិទ្យាឱ្យខ្លាំងជាងភាសាបរទេស។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីឱ្យសិស្សចេះអានអក្សរ និងចេះបូកដកលេខបាន ថ្នាក់បឋមសិក្សា សូមកុំដាក់បញ្ចូលភាសាបរទេសច្រើនជាងភាសាខ្មែរ និងគណិតវិទ្យា ចាំដល់អនុវិទ្យាល័យទើបបង្កើនម៉ោងភាសាបរទេស ដើម្បីឱ្យសិស្សមានមូលដ្ឋានចំណេះដឹងភាសាជាតិច្បាស់លាស់។
July 4, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានកន្លងទៅថ្មីៗនេះថា ពេទ្យគន្ធបុប្ផាបានចាប់ដំណើរការសេវាវះកាត់ជំងឺបេះដូងពីកំណើត ចាប់តាំងពីឆ្នាំ២០១១ ដែលកាលនោះ យើងវះកាត់បានតែ១ទៅ ២ករណីទេ ក្នុង១ថ្ងៃ ដោយមានការជួយបណ្តុះបណ្តាលពីគ្រូពេទ្យជំនាញបរទេស។ ក្រោយពីទទួលបានការបណ្តុះបណ្តាល ចាប់ពីឆ្នាំ២០១៣ក្រុមគ្រូពេទ្យខ្មែរ បានចាប់ផ្តើមធ្វើដោយខ្លួនឯងទាំងអស់ជាប្រចាំដោយធ្វើការវះកាត់ករណីធម្មតា រហូតដល់ ករណីស្មុកស្មាញ ដោយកាលនោះមានអ្នកជំងឺបេះដូងរាប់ពាន់នាក់រងចាំការវះកាត់។ លោកវេជ្ជបណ្ឌិតបានបន្តថា បន្ទាប់មកក្រុមគ្រូពេទ្យជំនាញរបស់ខ្មែរយើង បានពង្រឹងសមត្ថភាព គឺអាចធ្វើការវះកាត់ពីកុមារធំមកតូចៗ ដែលមានកុមារទម្ងន់២គីឡូកន្លះក៏មាន បើគិតជាអាយុវិញមានអាយុ១អាទិត្យឬ៣ថ្ងៃក៏មាន។
July 4, 2024












