- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះដែលកំពុងជាប់ក្នុងពន្ធនាគាររហូតដល់កូនមាន អាយុ២ឆ្នាំ ដូចកម្មការិនីនិងមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍។ ការស្នើរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំស្នើឯកឧត្តម ហេង សួរ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គិតគូរចំពោះស្ត្រីមានផ្ទៃពោះកំពុងជាប់ពន្ធនាគារ ដែលកន្លងមកយើងមានសម្រាប់កម្មការិនី និងមន្ត្រីរាជការ។ ឥឡូវសូមគិតគូរផងចំពោះពិរុទ្ធជននៅក្នុងគុក»។ ការលើកឡើងរបស់សម្តេចធិបតីយ៉ាងដូច្នេះ
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង លោកវរសេនីយ៍ទោ សំអាង ផានី ពីអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចអនុវត្តវិន័យតាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ។ សូមជម្រាបថា លោក សេង វណ្ណៈ មានតួនាទី ជានាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ មានតួនាទី ជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ៕ ប្រភព៖
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មានស្តីពីការប្រគល់មកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូយ៉ក ត្រូវបានបញ្ជូនមកដល់កម្ពុជា។ ក្រសួងវប្បធម៌ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ
July 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារអ៉ីអនសែនសុខ ត្រូវដាក់ឱ្យដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូន លោកប្រធានក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី មេត្តាជ្រាបថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល
July 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងស៊ីសងតាមទីសាធារណៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងការកោតសរសើរភាពលេចធ្លោរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹងមិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។ ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ
July 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយមើលឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ ពិសេស៦ខែឆ្នាំ២០២៤ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ និងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ បើធៀបឆ្នាំកន្លងទៅ។ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។
July 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បើទោះបីជាមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងមានការអំពាវនាវយ៉ាងទទូច របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង ក្នុងរយៈកាលកន្លងមកក៏ដោយ ក៏សកម្មភាពទំនើងមួយចំនួន នៅតែបន្តប្រព្រឹត្តដោយមិនកោតក្រែង បង្កការភ័យខ្លាច និងរំខានដល់អ្នកដ៏ទៃនៅលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ។ ជាក់ស្តែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង០១ក្រុម ប្រមូលផ្ដុំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និង ០២នាក់ផ្សេងទៀត បានកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបន្លឺសម្លេងខ្លាំងៗ បើកបរល្បឿនលឿន ក្នុងទីប្រជុំជន។ ក្មេងទំនើង
July 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រោយពីការរីករាតត្បាតនៃដង្កូវហ្វូងបំផ្លាញស្រូវ និងដំណាំកសិករយ៉ាងហោច ណាស់១៥ខេត្ត រួចមកនៅពេលនេះបានលេចវត្តមានសត្វរុយស កំពុងវាយលុកក្នុងខេត្ត ចំនួន៣ នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលជាបន្ទុកបង្កការលំបាកដល់ប្រជាកសិករ បន្ថែមមួយទៀត។ មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា នាពេលថ្មីៗនេះបានឱ្យដឹងថា ការផ្ទុះលេចចេញវត្តមានសត្វរុយសនេះគឺបានកើតឡើង ខេត្តចំនួន ៣គឺ ខេត្តស្វាយរៀង ព្រៃវែង និងតាកែវ។ មន្រ្តីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ”សត្វល្អិតចង្រៃប្រភេទនេះ បើប្រៀបធៀប គឺជាពពួកសត្វដែធន់នឹងថ្នាំសម្លាប់សត្វជាងដង្កូវហ្វូង។ ក្រៅពីនេះវាជាសត្វដែល អាចហោះហើរ និងបន្លាស់ទីបានលឿនមិនដូចដង្កូវហ្វូងដែលនៅមួយកន្លែងនោះឡើយ។
July 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ លោក ហោ ណាំបូរ៉ា កូនប្រុសបង្កើតរបស់លោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅវេលាម៉ោង ១១៖១១នាទី ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។ សូមបញ្ជាក់ថា លោក ហោ ណាំបូរ៉ា គឺជាអតីតឯកអគ្គរាជទូតរបស់កម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន។ ប្រទេសចុងក្រោយដែលលោកបំពេញការងារជាឯកអគ្គរាជទូត គឺនៅប្រទេសឥណ្ឌូនេស៊ី ហើយចប់អាណត្តិនៅខែមីនា ឆ្នាំ២០២០៕ ប្រភព៖ លោក វ៉ាន់ សារាយ Vann Saray
July 3, 2024












