Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង

    July 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំ ៩៨៤.៣១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងរៀបចំដែនដី។ គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ សូមបញ្ជាក់ជូនថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ត្រូវបានបង្កើតឡើងតាមមអនុក្រឹត្យលេខ ៦៦អនក្រ.បក

    July 2, 2024
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ដែលជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា បំណែកសាច់មាន់បង្កកទាំងនេះ រួមមាន សាច់ភ្លៅមាន់បង្កក ៩៩២ គីឡូក្រាម និងជើងមាន់បង្កក ៥១៧ គីឡូក្រាម ៕ ប្រភព៖

    July 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងទំនើង០១ក្រុម មានរហស្សនាម DMS (ក្រុមដើមស្តៅ) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែងតែធ្វើសកម្មភាព កាប់ប្លន់ម៉ូតូ និង ឆក់ទ្រព្យសម្បត្តិអ្នកដទៃជាច្រើនលើកច្រើនសារ នៅសង្កាត់ព្រែកកំពឹស វត្តឬស្សីសាញ់ ខណ្ឌដង្កោ, នៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ធ្វើការបង្ក្រាប ជាបន្តបន្ទាប់ បានចំនួន ០៨ នាក់ និងបានបញ្ជូនទៅតុលាការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្មេងទំនើងទាំងនេះរួមមាន៖

    July 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្ត បង្ក្រាបក្មេងទំនើងធ្វើយ៉ាងណាឱ្យ ភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ខណៈឯកឧត្ដម កោះប្រជុំជាបន្ទាន់ ជាមួយគណៈបញ្ជាការឯកាភាពខណ្ឌទាំង១៤ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖

    July 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣លានដុល្លារ ពីសប្បុរជនជាង ២៤ម៉ឺននាក់។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូនថា៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន

    July 2, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល

    July 1, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងកម្មពិធី “ទិវាមច្ឆជាតិ” លើកទី១៩ ដោយលែងត្រី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល។ ពិធីនេះដែរប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ទី១ កក្កដា ២០២៤ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ

    July 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of

    July 1, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន(អតីតអភិបាលខេត្តព្រះសីហនុ) ត្រូវបានប្រកាសតែងតាំងនិងផ្ទេរភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជំនួសឯកឧត្ដម គង់សោភណ្ឌ ដែលត្រូវផ្ទេរភារកិច្ចតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ សូមជម្រាបជូនថា កាលពីព្រឹកមិញនេះ ​យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដម គួច ចំរើន បានបង្ហោះសារ ដោយពោលពាក្យយ៉ាងមានន័យថា៖ «អ្នកកណ្តាល សុំផ្ញើខ្លួននិងការងារជោគជ័យផង។ ក្នុងរយៈពេល១០ឆ្នាំខ្ញុំបានប្តូរការងារ ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។ ការងារច្រើនកន្លែង ថ្មីរហូតហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន

    July 1, 2024