- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។ តាមការបង្ហោះសាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារ ចូលរួមរំលែកទុក្ខ បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។ តាមរយៈការបង្ហោះសំណេររបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានឱ្យដឹងថា ខ្សែភាពយន្តមកពី ៤១ប្រទេស តាមរយៈការជ្រើសរើសភាពយន្តចំនួន ១៥៣រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៤៨ រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល កំពុងចាក់បញ្ចាំងដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្តធំៗចំនួន១០ ក្នុងរាជធានីភ្នំពេញ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះកម្មវិធីចាក់បញ្ចាំងកុន ដែលមហាជនអាចចូលទស្សនានេះ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា មហោស្រព CIFF នឹងនាំមកនូវការបញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង ១២០ ដែលបើកឱ្យចូលរួមដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្តធំៗ និងទីតាំងដ៏អស្ចារ្យជាច្រើនទៀតក្នុងរាជធានីភ្នំពេញ
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាសម្ដែងស្រី និងជាពិធិការិនី អ្នកនាង នៅ សូនិតា បានបង្ហោះសារ អំពីដំណឹងមរណភាពរបស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា និងមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធ។ តាមរយៈការបង្ហោះរបស់ អ្នកនាង នៅ សូនិតា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « មុននេះបន្តិចបានទទួលដំណឹងពីក្រុមគ្រួសារថា ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី៣០ រវាងយោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១(ថៃ) ប្រព្រឹត្តធ្វើឡើងអស់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ Krugsri River ខេត្តព្រះនគរស្រីអយុធ្យា ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើចំពោះរាជរដ្ឋាភិបាល ទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្តនូវការអនុវត្ត «គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៤)នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះថា៖ «ខ្ញុំស្នើ ចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហាខាងមុខ នៅពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ សូមអំពាវនាវឱ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូងស្គរ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត នាមឆាយា សីលសំវរោ កើតឆ្នាំ១៩៧៩ ព្រះជន្ម ៤៥វស្សា បួសបាន ៣៣វស្សា គង់នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជា «ព្រះចៅអធិការវត្តឧណ្ណាលោម» បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាក្រកម្ពុជា។ សូមជម្រាបជូនថា វត្តឧណ្ណាលោមមានអាយុកាល ៥៨២ឆ្នាំហើយ។ នៅក្នុងឆ្នាំ១៤៤២ សម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់បានត្រាស់បង្គាប់ឱ្យកសាងវត្តចំនួន ៦
June 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្ន សសរគ្រឹះចំនួន៣៦ដើម បានចាក់បេតុងរួច ក្នុងចំនួន ១៥៦
June 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដី បដិសេធសំណើសុំចុះបញ្ជីដីធ្លីចំនួន ២ទីតាំង ដែលមានទំហំដីប្រមាណ ៧៥ហិកតា និងមួយកន្លែងទៀតមានទំហំ ៣៥៩ហិកតា ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាទីតាំងដីសាធារណៈរបស់រដ្ឋ ក្រោមការកាន់កាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបអំពី៖ ១.ករណី ឈ្មោះ ប៊ុន ណារី, ប៊ុន ឡង់ឌី, ចាន់ សាវឿន និងឈ្មោះ ជូ ស៊ីណា បានអះអាងថាខ្លួនជាតំណាងប្រជាពលរដ្ឋ
June 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី១២ លើពិភពលោកដោយ TripAdvisor’s Traveler Choice Awards។ ប្រាសាទបុរាណរបស់កម្ពុជា បានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានការងឿងឆ្ងល់ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្រ្តដ៏សម្បូរបែប។ សូមជម្រាបជូនថា ប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕ ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia រូបភាព៖ Ratana Photography,
June 27, 2024












