ចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់បានទទួលមរណភាពហើយ
- June 28, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាសម្ដែងស្រី និងជាពិធិការិនី អ្នកនាង នៅ សូនិតា បានបង្ហោះសារ អំពីដំណឹងមរណភាពរបស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា និងមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធ។

តាមរយៈការបង្ហោះរបស់ អ្នកនាង នៅ សូនិតា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « មុននេះបន្តិចបានទទួលដំណឹងពីក្រុមគ្រួសារថា ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធក្នុងព្រះជន្មាយុ ៨០ឆ្នាំ ចៅសូមឧទ្ទិសនូវវិញាណក្ខ័ន លោកតាទៅបានដល់ឋានបរមសុខតទៅ»។ ការបង្ហោះសាររបស់ អ្នកនាង នៅ សូនិតា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងច្រើនកុះករផងដែរ ៕

ប្រភព៖ Sonita Nov
- Share This Post:






